ស្ថានទូតចិន បញ្ជាក់​ករណី​អ្នកដំណើរពីខេត្តព្រះសីហនុ ទៅចិន ដែលមាន​អាការៈ​ក្តៅខ្លួន ក្អក ឈឺបំពង់ក

  • 2020-03-27 06:43:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាមការ​រាយការណ៍​ពីស្ថាប័នពាក់ព័ន្ធ នៃ​ខេត្តជាំងស៊ី ប្រទេសចិនបានឲ្យដឹងថា កាលពី​ថ្ងៃទី២៥ ខែមីនា លើយន្តហោះ​ដែលមានជើងហោះហើរលេខQD704 ពីខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា ទៅកាន់ទីក្រុងណានឆាង ប្រទេសចិន បានរកឃើញ​អ្នកដំណើរ​ដែលមាន​អាការៈក្តៅខ្លួន ក្អក ឈឺបំពង់ក រាករូស និងអាការៈផ្សេងទៀតចំនួន១៥នាក់។

រូបថត៖ Global Times
ករណី​ខាងលើនេះ ត្រូវបាន​ស្ថានទូតចិន​ប្រចាំកម្ពុជា បញ្ជាក់នៅថ្ងៃទី២៧ ខែមីនានេះថា មន្ទីរពេទ្យទី១​នៃទីក្រុងណានឆាង ខេត្តជាំងស៊ី ប្រទេសចិន​ បានធ្វើការ​ពិនិត្យជំហាន​ដំបូងជូនដល់អ្នកដំណើរទាំង១៥នាក់​ នាពេលល្ងាចថ្ងៃទី២៥ ខែមីនា។ ទន្ទឹមនឹងនេះ​ក៏បានពិនិត្យ​តាមសារធាតុ Nucleic acid តេស្តរកវីរុស (Detection Reagent) និងតាមCTនៅផ្នែកទ្រូងផងដែរ។

ស្ថានទូតចិន បន្តថា រហូតដល់​ព្រឹកថ្ងៃទី​២៦ ខែ​មីនា លទ្ធផល​តាមសារធាតុ Nucleic acidតេស្តរកវីរុស បានបង្ហាញ​ឱ្យ​ឃើញថា​មានភាព​អវិជ្ជមាន ហើយក្នុងCTនៃផ្នែកទ្រូង​ ក៏ពុំ​បានបង្ហាញ​ឱ្យ​ឃើញពី​វីរុស​នេះផងដែរ។ «យើងអាច​និយាយបាន​ថា អ្នកដំណើរទាំងនេះ​ពុំមានផ្ទុកវីរុសCOVID-19ជា​បណ្តោះ​អាសន្ន»៕

អត្ថបទថ្មី
;