យន្តហោះដឹកគ្រូពេទ្យ និងអ្នកជំងឺ ផ្ទុះឆេះនៅហ្វីលីពីន
- 2020-03-30 00:45:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យន្តហោះដឹកគ្រូពេទ្យ និងអ្នកជំងឺ ផ្ទុះឆេះនៅហ្វីលីពីន
ចន្លោះមិនឃើញ
យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុន Lionair បានផ្ទុះឆេះក្នុងអំឡុងពេលចាប់ផ្តើមចេញពីព្រលានយន្តហោះក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។ ឧបទ្ទវហេតុនេះ បានសម្លាប់មនុស្សទាំងអស់ ៨នាក់ ក្នុងនោះមានអ្នកបម្រើការ គ្រូពេទ្យ និងអ្នកជំងឺ។
យន្តហោះនេះ គ្រោងហោះចេញពីព្រលានយន្តហោះអន្តរជាតិ Ninoy Aquino ទៅក្រុង Haneda ប្រទេសជប៉ុន ប៉ុន្តែបានផ្ទុះឆេះ ពេលរៀបនឹងហោះឡើងទៅហើយ។
យ៉ាងណាមិញ អាជ្ញាធរហ្វីលីពីន បានបើកការស៊ើបអង្កេតជុំវិញហេតុការណ៍ផ្ទុះឆេះយន្តហោះនេះហើយ៕