រដ្ឋសភា បោះឆ្នោត​ផ្តល់សេចក្តីទុកចិត្តលើការតែងតាំងទេសរដ្ឋមន្រ្តីថ្មី និង​រដ្ឋមន្រ្តី​ថ្មីនៃក្រសួង៥

  • 2020-03-30 02:02:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាម​ការស្នើសុំរបស់​សម្តេច ហ៊ុន សែន រដ្ឋសភា​កម្ពុជានាព្រឹកថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០នេះ បាន​បោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​ និងកែ​សម្រួលសមាសភាព​រាជរដ្ឋាភិបាល ដូចខាងក្រោម៖

-តែងតាំងទេសរដ្ឋមន្ត្រី

១. លោកចម ប្រសិទ្ធ ជាទេសរដ្ឋមន្ត្រី

២. លោក ហ៊ឹម ឆែម ជាទេសរដ្ឋមន្ត្រី (ទទួលបន្ទុកបេសកកម្មពិសេស)

៣. លោក អង្គ វង្សវឌ្ឍនា ជាទេសរដ្ឋមន្ត្រី (ទទួលបន្ទុកបេសកកម្មពិសេស)

៤. លោក ត្រាំ អ៊ីវតឹក ជាទេសរដ្ឋមន្ត្រី (ទទួលបន្ទុកបេសកកម្មពិសេស)

៥. លោក ពេជ្រ ប៊ុនធិន ជាទេសរដ្ឋមន្ត្រី (ទទួលបន្ទុកបេសកកម្មពិសេស)

-កែសម្រួល និងតែងតាំងសមាសភាពរដ្ឋមន្ត្រី

១. លោក ចម ប្រសិទ្ធ ជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

២. លោក កើត រិទ្ធ ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌

៣. លោក ជា វ៉ាន់ដេត ជារដ្ឋមន្ត្រី ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍

៤. លោក ឈិត សុខុន ជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

៥. លោក ព្រុំ សុខា ជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

​សូម​បញ្ជាក់​ថា ការបោះឆ្នោត​ផ្តល់សេចក្តីទុកចិត្តនេះ ធ្វើឡើង​ដោយ​សំឡេងយល់ព្រម ១២០ លើ ១២១សំឡេង៕

រូបថត៖ រដ្ឋសភា

អត្ថបទ៖ សោភា

អត្ថបទថ្មី
;