Mourinho មាន​វិធី​បង្វឹក​កូន​ក្រុម​តាម​វីដេអូខល នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​​ក្រោយ

  • 2020-03-30 03:15:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Jose Mourinho នឹង​ជ្រើស​យក​វិធីសាស្រ្ត​បង្វឹក​កូន​ក្រុម​តាម​វីដេអូខលជាក្រុម​ ដោយ​ចាប់ផ្តើម​នៅ​សប្តាហ៍​​ក្រោយ(ថ្ងៃចន្ទ)។ នោះ​បើ​យោង​តាម​ប្រភព​ពី​ dailymail។

Jose កាលពី​នៅ​បង្វឹក​កូន​ក្រុម​ផ្ទាល់ /រូបថត៖ PA
អ្នកចាត់ការទូទៅ​ក្លឹប​មាន់​ខ្នាយ​មាស​រូប​នេះ នឹង​ជ្រើស​យក​វីធីខាងលើ​ ដើម្បី​តាម​ដាន​មើល​ថា កូន​ក្រុម​ខ្លួន​ (fit) មាន​របៀប​ហូបអាហារ​ត្រឹម​ត្រូវ​ ឬ​ក៏អត់។ ម្យ៉ាង​ទៀត លោក​មាន​បំណង​ចង់​ឲ្យ​ប្រាកដ​ថា កីឡាករ​មិន​ខ្ជិល​ច្រអូសអំឡុង​ពេល​នៅផ្ទះ​ក្នុង​ស្ថានភាព​វីរុស​វាយ​ប្រហារនេះ និង​ឆ្លៀត​ពេល​បាន​ជួប​ជុំ​គ្នា។

លើសពីនេះទៀត កីឡាករឆ្នើម​ប្រចាំក្រុម Heung-Min Son (កូរ៉េខាងត្បូង) និង Steven Bergwijn (ហូឡង់) ក៏ត្រូវ​បាន​ក្លឹប​ប្រកាស​អនុញ្ញាតិឲ្យ​ត្រឡប់​ទៅ​លេង​ស្រុក​កំណើត​ ប៉ុន្តែ​ត្រូវ​តែ​មាន​វត្តមាន​អំឡុង​ហ្វឹកហាត់​តាម​ពេល​វីដេអូខល នោះ​ផង​ដែរ។

គំនិត​ដែលក្លឹប Spurs គ្រោង​នឹង​ធ្វើ​ខាងលើ​នេះ​ ប្រហែល​ជា​ដំណោះស្រាយ​ដ៏​ល្អ​ប្រសើរ​ មុន​​គេ ខណៈ​ក្លឹប​ដទៃ​មិន​ទាន់​បាន​ឮដំណឹង​ថា ហ្វឹកហាត់​របៀប​ម៉េច​នោះ​ទេ។

រំឮកផង​ដែរ​ថា អំឡុងពេល​វីរុស​ COVID-19 វាយលុក​យ៉ាងខ្លាំងក្លា​ លីគកំពូលផ្សេងៗ​ដូចជា Premier League (លើកពេលដល់ថ្ងៃទី ៣០ ខែ​ខែមេសា) ឯ Serie A , La Liga, Bundesliga និង Ligue 1 ត្រូវបានផ្អាក ខណៈដែលពាន Euro 2020 និង Copa America 2020 ត្រូវបានប្រកាសពន្យារ​ពេល​​ការ​ប្រកួត​ដល់ឆ្នាំ ២០២១ ឯណោះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;