Haaland និងតារាឆ្នើម Dortmund ៣ នាក់ទៀត អនុញ្ញាតិឲ្យចេញក្រៅហ្វឹកហាត់ព្រោះហេតុផលនេះ
- 2020-03-31 04:49:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Haaland និងតារាឆ្នើម Dortmund ៣ នាក់ទៀត អនុញ្ញាតិឲ្យចេញក្រៅហ្វឹកហាត់ព្រោះហេតុផលនេះ
ចន្លោះមិនឃើញ
Erling Haaland និងតារាឆ្នើមក្រុម Dortmund ៣ នាក់ទៀតមានដូចជា ខ្សែបម្រើវ័យក្មេង Giovanni Reyna, ខ្សែបម្រើជើងចាស់ Emre Can និងកីឡាករដាណឺម៉ាក Thomas Delaney សុទ្ធតែត្រូវបានគេប្រទៈឃើញ បើករថយន្តចូលទីលានហ្វឹកហាត់ ទាំងដែលបណ្ដាកីឡាកររួមក្លឹប និងរួមលីគដទៃទៀត កំពុងស្នាក់នៅផ្ទះនៅឡើយ។
សម្រាប់លីគកំពូលអាល្លឺម៉ង់ ត្រូវបានផ្អាករហូតដល់ថ្ងៃទី ៣០ ខែមេសា ២០២០ ទើបចាប់ផ្តើមដំណើរការឡើងវិញដូចទៅនឹងលីគកំពូលអង់គ្លេស ដូច្នេះដែរ។
បើយោងតាមប្រភពពី dailymail ចំណាត់ការពីគ្រប់ក្លឹប បានរៀបចំឡើងវិញនូវកាលវិភាគហ្វឹកហាត់។
ដោយឡែកក្លឹប Dortmund ប្រុងប្រយ័ត្នជាងគេ ដោយបញ្ចូនគ្រូជំនួយកាយសម្បទា ជាមួយនឹងកីឡាករទាំង ៤ រូប ដែលមានក្នុងសារព័ត៌មាននេះគឺ អនុញ្ញាតិឲ្យហាត់លើទីលានជាមួយដៃគូ ២ នាក់ៗដើម្បីឲ្យប្រាកដជា Squad របស់ក្រុមខ្លួន (fit) មិនប៉ះពាល់ដល់ទម្រង់លេង ពេលលីគត្រឡប់មកវិញ។ ទីលានហ្វឹកហាត់សំងាត់នោះស្ថិតនៅក្នុងតំបន់ Brackel នៃរដ្ឋ Harburg អាល្លឺម៉ង់។
Emre Can បាននិយាយថា "ទោះជាពួកយើងចេញក្រៅ មានហានិភ័យខ្ពស់ ប៉ុន្តែយើងសប្បាយចិត្តពេលបានត្រឡប់មកទីលានវិញ ជាជាងនៅតែក្នុងផ្ទះ វាគួរឲ្យធុញទ្រាន់ណាស់។"
សម្រាប់ក្លឹប Dortmund ក៏បានរួមចំណែកបរិច្ចាគប្រាក់យ៉ាងសន្ធឹក ចំណែកឯ កីឡាកររបស់ពួកគេសុទ្ធតែយល់ព្រមកាត់ប្រាក់ខែ ដូចគ្នា ដើម្បីជួយដល់គ្រាមានអាសន្ននេះ៕