ប៉ូលិស ឃាត់ខ្លួនអ្នកផុសលក់ផលិតផលអនឡាញផ្ទុយពីច្បាប់ហាមឃាត់ ៦នាក់ យកមកអបរំ
- 2020-03-31 06:09:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលិស ឃាត់ខ្លួនអ្នកផុសលក់ផលិតផលអនឡាញផ្ទុយពីច្បាប់ហាមឃាត់ ៦នាក់ យកមកអបរំ
ចន្លោះមិនឃើញ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនអ្នកផ្សព្វផ្សាយលក់ផលិតផលអនឡាញ ៦នាក់ ដែលផុសលក់ឧបករណ៍ធ្វេីតេស្តរកវីរុសកូវីដ ១៩ នៅលេីបណ្តាញសង្គមហ្វេសបុក និងត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មេីសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ យកមកធ្វេីការណែនាំ អប់រំ និងធ្វេីកិច្ចសន្យាបញ្ឈប់ផុសលក់ផលិតផលទាំងឡាយណាដែលច្បាប់ហាមឃាត់។ ការឃាត់ខ្លួនេះ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ និងបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញហេីយនៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ។
មនុស្សទាំង៦នាក់ បានសារភាពកំហុសដែលខ្លួនបានធ្វេីផ្ទុយពីច្បាប់ហាមឃាត់ និងសន្យាមិនផុសលក់ផលិតផលអ្វីដែលច្បាប់ហាមឃាត់ទៀតឡេីយ ជាពិសេសគ្រាន់តែយករូបក្នុងអិនធឺណិតមកផុស ជាក់ស្តែងមិនទាន់មានផលិតផលលក់នៅឡេីយទេ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ