ទើបតែជួបករណីកូវីដ១៩! តែមីយ៉ាន់ម៉ា មាន​អ្នកស្លាប់ដោយសារជំងឺនេះទៅហើយ

  • 2020-03-31 07:06:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មីយ៉ាន់ម៉ា ដែលទើបតែជួបករណីកូវីដ១៩ ស្រាប់តែថ្ងៃនេះ មាន​អ្នកទី១ហើយ​ដែលបានស្លាប់ដោយសារជំងឺនេះ។ អ្នកស្លាប់ជាបុរសចំណាស់អាយុ ៦៩ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យមួយក្នុងក្រុងយ៉ាងហ្គូន។

គាត់មានប្រវត្តិធ្វើដំណើរមកពីអូស្ត្រាលី ដើម្បីព្យាបាលជំងឺមហារីកចម្រុះ រួចទៅសិង្ហបុរី សម្រាក ៤ថ្ងៃ ហើយបានទៅដល់មីយ៉ាន់ម៉ា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០២០។

នៅថ្ងៃទី១៨ ខែមីនា បុរសមីយ៉ាន់ម៉ាខាងលើ​បាន​ចេញរោគសញ្ញា។ បន្ទាប់មកនៅថ្ងៃទី២៥ ខែមីនា គាត់​ត្រូវបាន​បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ​ក្នុងក្រុងនេះ។ មួយថ្ងៃក្រោយមក ទើបគេបញ្ជាក់ថា គាត់ផ្ទុកជំងឺកូវីដ១៩។

គិតត្រឹមថ្ងៃទី៣១មីនានេះ មីយ៉ាន់ម៉ា មានអ្នកជំងឺកូវីដ១៩ ចំនួន ១៤នាក់៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;