អូស Facebook ឃើញតែ Post ដដែលៗ នេះមកពីអ្នកអត់ចុចប៊ូតុងសម្ងាត់មួយនេះ
- 2020-03-31 09:11:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូស Facebook ឃើញតែ Post ដដែលៗ នេះមកពីអ្នកអត់ចុចប៊ូតុងសម្ងាត់មួយនេះ
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់ជាច្រើនលើបណ្ដាញសង្គម Facebook រមែងរអ៊ូថា ហេតុអ្វីអូសចុះឡើងមួយថ្ងៃៗឃើញតែ Post ឬមាតិកាចែកចាយដដែល និងមិនឃើញអ្វីថ្មីទាល់តែសោះ ដោយ Post ខ្លះធ្លាប់លោតតាំងពី ៣ ឬ ៤ ថ្ងៃមុនក៏មាន។
មូលហេតុនោះមកពី Facebook កំណត់ត្រង់ News Feed របស់អ្នករាល់គ្នាឲ្យឃើញនូវ Top Stories ពោលជារឿងរ៉ាវដែលចាប់អារម្មណ៍ខ្លាំងបំផុតក្នុងសង្គម និងមិនសូវផ្តោតខ្លាំងលើការបង្ហោះថ្មីរបស់អ្នកប្រើប្រាស់ឯទៀតឡើយ។
ត្រង់ចំណុចនេះ គឺទាមទារឲ្យអ្នកប្រើប្រាស់ធ្វើការផ្លាស់ប្តូរត្រង់ការកំណត់ News Feed ពីជម្រើសនៃ Top Stories មកកាន់ Most Recent វិញ។ Sabay បង្ហាញការអនុវត្តដូចខាងក្រោម៖
លើស្មាតហ្វូន
លើកុំព្យូទ័រ