UEFA កោះ​ប្រជុំរក​វិធី​រៀប​កាលវិភាគ​ចាប់ផ្តើម Champions League ជាថ្មី

  • 2020-04-01 03:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថាប័នសហព័ន្ធ​បាល់ទាត់​ទ្វីប​អឺរ៉ុប UEFA បាន​សម្រេច​នឹង​ធ្វើ​ការ​កោះ​ប្រជំុ​តាម​ video conference រវាង​ភាគី​ពាក់ព័ន្ធទាំង ៥៥ នៅ​ក្នុង​សមាគម​ក្លឹប​ប្រចាំ​តំបន់​អឺរ៉ុប នៅ​ថ្ងៃ​ពុធ​ទី ១ ខែមេសា ២០២០ ដើម្បី​ដោះស្រាយ​រឿង​​យឺតយ៉ាវដោយសារ​វីរុស និង​អាច​ឈាន​ដល់​ការ​សម្រេច​ចិត្តដាក់ថ្ងៃ​​ចាប់ផ្តើម Champions League ជាថ្មី​ផង​ដែរ។ នេះបើ​យោង​តាម​ប្រភព​ពីវិបសាយ​ផ្លូវ​ការ UEFA ។ ដូច្នេះ សូមរង់ចាំ​មើល​ដំណឹង​ល្អទាំងអស់គ្នា។

រូបថត៖ ©UEFA.com
ជម្រាបជូន​ផង​ដែរថា ថ្មីៗនេះ​មាន​ព័ត៌មាន​ថា រឿងពិន័យ​ក្លឹប FC Barcelona និង​ក្លឹប​ Napoli សរុបចំនួន ១៥០០០ អឺរ៉ូ(ប្រមាណជា ១៦០០០ ដុល្លារ​អាមេរិក)។ នេះបើតាម​ចុះ​ផ្សាយ​ព័ត៌មាន​ពី [Sport English។](https://www.sport.es/en/news/barca/uefa-fine-barcelona--napoli-for-late-kick-off-in-the-champions-league-7912652b)

ចំពោះមូលហេតុ​ដែល​ក្លឹប​ទាំង​ពីរ​ត្រូវ​រង​ការ​ពិន័យ ដោយសារ​តែ​យឺតយ៉ាវ​ក្នុង​ប្រកួតនៅ Champions League វគ្គ ១៦ ក្រុម​ចុងក្រោយ​ដែល​ជើងទី ១ ស្មើគ្នា ១-១ នៅ​ទឹកដីអ៊ីតាលី។ សម្រាប់​ក្លឹប​អ៊ីតាលី នឹង​ត្រូវ​ពិន័យជា​ទឹកប្រាក់​បន្ថែម​ទៀតប្រមាណជា ១៣០០០ ដុល្លារ​ពីលើ ក្នុងករណី​រកឃើញ មាន​អ្នក​បាញ់ភ្លើង ឡាស៊ែរ​ ពី​កៅអី​អ្នកគាំទ្រ។

ថ្ងៃនេះគឺ April fool's day

ប្រភព៖ UEFA ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;