បញ្ជូនជនជាតិចិន ២នាក់ទៅតុលាការ ករណីលក់ឧបករណ៍តេស្តរកវីរុសកូវីដ១៩ ដែលក្រសួងហាមឃាត់
- 2020-04-02 01:55:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ជូនជនជាតិចិន ២នាក់ទៅតុលាការ ករណីលក់ឧបករណ៍តេស្តរកវីរុសកូវីដ១៩ ដែលក្រសួងហាមឃាត់
ចន្លោះមិនឃើញ
ការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការសហការជាមួយនាយកដ្ឋានចារកម្ម បានឃាត់ខ្លួនជនជាតិចិនចំនួន ០២នាក់ នៅខាងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅលេីផ្លូវសហព័ន្ធរុស្សុី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅពេលដែលកំពុងតែចុះលក់ និងចែកចាយផលិតផលហាមឃាត់។ នេះប់ើយោងតាម ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលធ្វើឡើងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។
ជនជាតិចិនចំនួន ០២នាក់នេះ មានឈ្មោះ ជីង ហាយឈឹង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៧Eo ផ្លូវ២៨០ សង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ និងឈ្មោះ ឈិន អុីងហ្វាន ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិចិន ។ វត្ថុតាងរឹបអូសបានរួមមានផលិតផលធ្វេីតេស្តរកមេរោគកូវីដ១៩ (COVID 19)ចំនួន១៣ប្រអប់ធំស្មេីនិងចំនួន ២៦០ប្រអប់តូច៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ