Son ទៅ​កូរ៉េ​ខាង​ត្បូង​ហាត់​ទាហាន តែ​ក្នុង​លក្ខខណ្ឌ​ពិសេស​មួយ​នេះ​

  • 2020-04-02 07:10:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Son Heung-min ខ្សែ​ប្រយុទ្ធ​ឆ្នើម​ក្រុម​មាន់​ខ្នាយមាស Spurs ត្រូវ​បាន​ក្លឹបអនុញ្ញាតិ​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​ជា​ទឹក​ដី​កំណើត ដើម្បី​បំពេញ​បែបបទ​ចូល​ហ្វឹកហ្វឺន​វគ្គមូលដ្ឋាន​យោធា។

Son ពេល​នៅ​ផ្ទះ​
នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​កូរ៉េ​ចុះ​ផ្សាយ​ថា Son Heung-min គ្រាន់តែ​ចូលហ្វឹកហាត់​វគ្គមូលដ្ឋានចំនួន ២០ ថ្ងៃ​ ឬ ៤ សប្តាហ៍​ប៉ុណ្ណោះ ជំនួស​ឲ្យ​ការ​​ចូលបម្រើ​កងទ័ពចំនួន ២ ឆ្នាំ ដែលជាកាតព្វកិច្ចធំ​បំផុត​សម្រាប់​បុរស​ៗ​នៅ​កូរ៉េខាងត្បូង​។ វគ្គមូលដ្ឋាន​នេះ​​ នឹង​ត្រូវ​ចាប់​ផ្តើម​បោះជំរុំ​ចាប់​ពី​ថ្ងៃ​ទី ២០ ខែមេសា​នៅ​ភាគ​ខាង​ត្បូង​កោះ Jeju ដែល​មាន​ទាំង​វិញ្ញាសារ​ផ្នែក​ជើងទឹក និង​ជើង​គោក។

ចំពោះ​មូលហេតុដោយសារ​តែ​ម្ចាស់​អាវ​លេខ ៧ រូបនេះនិងអត្តពលិក​ដដៃ​ទៀត បានជួយ​ឲ្យ​ជម្រើសជាតិ​កូរ៉េខាងត្បូង មេដាយមាស Asian Game នៅប្រទេស​ឥណ្ឌូនេស៊ី កាលពីឆ្នាំ ២០១៨ កន្លងទៅ​៕

Son ពេល​ឈ្នះមេដាយមាស /រូបថត៖ OSEN

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com/store

-iOS: https: apps.apple.com/

ប្រភព៖ Yonhapnews | 90min ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;