គួរ​ដឹង! អាការៈ​២នេះ អាច​ជា​រោគសញ្ញា​ថ្មី​នៃ​ជំងឺ​កូវីដ​១៩

  • 2020-04-03 00:23:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​បាត់បង់​ឃាន​វិញ្ញាណ (ក្លិន) និង​ជីវ្ហាវិញ្ញាណ​ អាច​ជា​រោគសញ្ញា​ថ្មី​បង្ហាញ​ថា អ្នក​មាន​ផ្ទុក​វីរុស​កូរ៉ូណា (កូវីដ​១៩)។ នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​​​ក្រុម​អ្នក​ស្រាវជ្រាវ​​​អង់គ្លេស​នៃ​សកលវិទ្យាល័យ King's College London ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន BBC។

ការ​​ស្រាវជ្រាវ​នេះ បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​លើ​ការ​ឆ្លើយ​តប​របស់​មនុស្ស​ជាង ៤០​ម៉ឺន​នាក់ តាម​រយៈ​កម្មវិធី​ទូរសព្ទ (COVID Symptom Tracker) ដែល​សង្ស័យ​ថា​ខ្លួន​មាន​ផ្ទុក​ជំងឺ​កូវីដ​១៩។ ក្នុង​ចំណោម​​​​មនុស្ស​ជាង ៤០​ម៉ឺន​នាក់​​នោះ មាន​​​​​ ១៧០២​នាក់ បាន​ទៅ​តេស្ត​រក​មើល​កូវីដ​១៩ ហើយ​ក្នុង​នោះ​មាន ៥៧៩​នាក់​​ទទួល​បាន​លទ្ធផល​វិជ្ជមាន។ ​​​​បន្ថែម​ពី​នេះ ៥៩% នៃ​អ្នក​​​​​​​​​​​ជំងឺ​ទាំង​នោះ​ បាន​រៀបរាប់​ថា ពួក​គេ​មាន​អាការៈ​បាត់បង់​ឃាន​វិញ្ញាណ និង​ជីវ្ហា​វិញ្ញាណ ​​​​​​​​​មុន​តេស្ដ​ដឹង​​ថា​ខ្លួន​មាន​​ផ្ទុក​​កូវីដ​១៩។

បើ​ទោះ​ជាមាន​ទិន្នន័យ​​ខាង​លើ​ក៏​ដោយ ក្រុម​អ្នក​ស្រាវជ្រាវ​អង់គ្លេស បាន​ប្រាប់​ថា នេះ​មិន​ទាន់​ចាត់​ទុក​ជា​រោគ​សញ្ញា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ព្រោះ​គ្មាន​ភស្តុតាង​បញ្ជាក់​គ្រប់​គ្រាន់​នៅ​ឡើយ។ មួយ​វិញ​ទៀត អង្គការ​សុខភាព​សាធារណៈ​អង់គ្លេស ក៏​ដូចជា​អង្គការ​សុខភាព​ពិភពលោក ក៏​មិន​ទាន់​រាប់​បញ្ចូល​​អាការៈ​នេះ​ទៅ​ក្នុង​បញ្ជី​រោគ​សញ្ញា​កូវីដ​១៩​ផង​ដែរ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;