ឈប់​ឆ្ងល់​ទៅ! នេះ​មូលហេតុ​ដែល​ប្រុសៗចាញ់​បោក​យល់សប្តិ​ឡើង​សើម​ខោ

  • 2020-04-03 07:22:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សឹង​តែ​​​បុរស​​គ្រប់​​រូប​ទៅ​​​​​ហើយ​ដែល​ធ្លាប់​ឆ្លង​កាត់​ការ​យល់​សុបិន​សើម​ជោក​ខោ។ កុំ​បារម្ភ! នេះ​មិន​មែន​ជា​រឿង​អាក្រក់​ឡើយ ព្រោះ​វា​ជា​រឿង​ធម្មជាតិ​ជៀស​មិន​ផុត​ទេ។ សុបិន​សើម​ខោ​នេះ ច្រើន​តែ​កើត​ឡើង​​​​ចំពោះ​ប្រុសៗ​ស្ថិត​នៅ​វ័យ​​​​​​​​​ជំទង់ ហើយ​វា​នឹង​បាត់​ទៅ​បន្តិច​ម្ដងៗ​នៅ​ពេល​អាយុ​កាន់តែ​ជ្រេ។

ការ​យល់​សុបិន​សើម បាន​ន័យ​ថា បុរស​បាន​សម្រេច​កាម​ដោយ​ខ្លួន​​ឯង​នៅ​ពេល​យល់​សប្តិ។ អ្នក​ខ្លះ​មិន​បាន​ចាប់​អារម្មណ៍​ថា​ខ្លួន​សម្រេច​កាម​ហើយ​ឡើយ លុះ​ទាល់​តែ​ព្រឹក​ឡើង​ឃើញ​ខោ​​ទទឹក​ទើប​ច្បាស់​ថា​ចាញ់បោក​យល់សប្ដិ​សោះ។ ទាក់ទង​នឹង​​មូលហេតុ​នៃ​សុបិន​សើម​នេះ អ្នក​ជំនាញ​បាន​លើក​ឡើង​អំពី​មូលហេតុ​មួយ​ចំនួន​ដូច​​ខាង​ក្រោម៖

  • បុរស​មួយ​ចំនួន​មាន​ចំនួន​អ័រម៉ូន​​ផ្លូវ​ភេទ​តេស្តូស្តេរ៉ូន​ច្រើន​ជាង​តម្រូវ​ការ

  • មិន​ធ្លាប់​រួមភេទ ឬ​ខកខាន​រួម​ភេទ​មួយ​រយៈពេល

  • ឧស្សាហ៍​គិត​អំពី​​សកម្មភាព​ផ្លូវ​ភេទ​ច្រើន ឬ​មើល​រឿង​ស្រើបស្រាល​​មុន​ពេល​​ចូល​គេង

  • ដំណើរការ​នៃ​រាងកាយ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​តុល្យភាព​កម្រិត​អ័រម៉ូន និង​ការ​គ្រប់​គ្រង​កម្រិត​មេ​ជីវិត​ឈ្មោល

  • ការ​ទទួល​ទាន​អាហារ​ជំនួយ​ដល់​ផ្លូវ​ភេទ​ច្រើន

ប្រភព៖ Buzz ប្រែ​សម្រួល៖ ឈាង.

;