បច្ចេកវិទ្យានេះ​ចាប់​​បាន​ស្ដែង​ៗ​ ​បើ​កីឡាករ​ណា​ធ្វើ​ពុត​ដួល​ ​ឈឺ​ជើង​រមួល​លើ​ទីលាន

  • 2020-04-03 07:10:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បច្ចេកវិទ្យា(EPTS) ឬ Electronic Performance Tracking Systems ជា​គម្រោង​មួយ​ក្នុង​គម្រោង​ដទៃ​ដែល​បាន​ជាប់​ក្នុងកម្មវិធី​ FIFA Quality Programme រ​បស់​ស្ថាប័ន​មេ​ FIFA ​​ត្រូវ​បាន​ប្រកាស​ថ្ងៃ​ជាក់លាក់ដើម្បី​ធ្វើ​តេស្ត​ (សាកល្បង) ​នៅ​លើ​ទីលាន​បាល់​ទាត់​​ផ្ទាល់​ហើយ។

រូបតំណាង

​EPTS ​ជា​បច្ចេកវិទ្យា​ថ្មី​មួយ​ទៀត​ដែល​សិក្សា​ពី​កម្រិត​នៃ​ការ​ប៉ះ​ទង្គិច​រវាង​កីឡាករ​ក្រុម​ម្ខាងៗ​ ​តាម​រយៈ​ការ​គណនា​ពី​ចម្ងាយ​នៃ​ប៉ះ​ទង្គិច​នោះ​ ​​រួច​យក​មក​សិក្សា​សំយោគ​ ​ថា​តើ​ការ​ដួល​លើ​ទីលាន​នោះ​ ​ជា​ការ​ពិត ​ឬ​សម្ដែង​? ​ក្នុង​គោល​បំណង​ដើម្បី​វិភាគពីស្ថានភាពរបួសរបស់កីឡាករ ក៏ដូចជាជួយសម្រួល​ដល់​ការ​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល ​ឲ្យ​​មាន​ភាព​សុក្រឹត​ជាង​មុន​។

FIFA បានទៅតម្លើង​ឧបករណ៍​សាកល្បង​​នៅ​​លើ​ទីលាន​បាល់ទាត់​ ក្នុង​ទីក្រុង​បាសេឡូណា​ ​​ប្រទេស​អេស្ប៉ាញ​ កាលពី​​ថ្ងៃ​ទី​ ​១១ ដល់ ១៨ ​ខែ​តុលា ឆ្នាំ ២០១៩ កន្លង​ទៅ​។

រូបកាមេរ៉ា

​​បច្ចេកវិទ្យា​នេះ ​ត្រូវ​បាន​គេសិក្សាដំបូង​ និងចាប់កំណើតឡើងកាល​ពី​ព្រឹត្តិការណ៍​ប្រកួត World Cup 2018 ​ដែល​ធ្វើ​ឡើងប្រទេសរុស្ស៊ី។ ​កម្មវិធី​ការ​ធ្វើ​តេស្ត​សាកល្បង​នេះ​ នឹងបន្តទៅទីលានបាល់ទាត់ផ្សេងទៀត ក្នុងមួយឆ្នាំម្តង ដើម្បី​ប្រមូល​ទិន្នន័យ​ជា​រួម​ដូច​ជា៖ ការចាប់យករូបភាពលម្អិតពីកន្លែងប៉ះទង្គិចឲ្យដូចទៅនឹងស្ថានភាពជាក់ស្ដែងតែម្តង៕

ចង់ដឹងច្បាស់ទស្សនាវីដេអូខាងក្រោម៖

អត្ថបទទាក់ទង៖

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com/store

-iOS: https: apps.apple.com/

ប្រភព៖ FIFA ប្រែ​សម្រួល៖ រក្សា

;