ប្រទេស​​​​មួយ​​គត់​ដែល​មិន​ផ្អាក​លីគ​បាល់ទាត់ ​អ្នក​ស្លាប់ឡើង​​ដល់ ៨ នាក់​

  • 2020-04-06 04:02:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដូច​ដែល​អ្នក​ទាំងអស់​គ្នា​បាន​ដឹង​ហើយ​ថា បេឡារុស ជា​ប្រទេសតែ​មួយ​គត់ក្នុង​តំបន់​អឺរ៉ុប ដែល​នៅ​បន្ត​សកម្មភាព​បាល់ទាត់លីគ ដោយ​មិន​ផ្អាកនោះទេ ថែម​ទាំង​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រចូល​ក្នុង​ទីលាន​ហ៊ោ​បាន​ដូច​ធម្មតា ខណៈ​ប្រទេស​ចុង​ៗ​ក្រោយ​ដូច​ជា រុស្ស៊ី និង​ទួរគី​ បាន​ផ្អាក​អស់​ហើយ។

រូបថត៖ @MohamedGulleid
បើ​មើល​ទៅលើ​​ស្ថានភាព​ក្នុង​ ប្រទេស​មួយ​នេះ កើត​មាន​ករណី​ឆ្លងចំនួន ៥៦២ នាក់ឯអ្នកស្លាប់កើន​ដល់​ចំនួន ៨ នាក់ និងមាន​អ្នក​ជាសះស្បើយចំនួន ៥២ នាក់ (ត្រឹមថ្ងៃទី ៦ ខែមេសា ២០២០) ខណៈ​ដែលកាល​ពី​ ១ សប្ដាហ៍​​មុន​ ​កើត​មាន​ករណី​ឆ្លងតែ ១០០ នាក់​ប៉ុណ្ណោះ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ចំនួន​​នៃ​ការ​ឆ្លងកើន​ឡើង​នេះ​អាច​​មកពី​ប្រភព​ផ្សេង​​(ខាងក្រៅ) ប៉ុណ្ណោះ។

យ៉ាងណាមិញ មកទល់ពេល​នេះ ចំណាត់ការ​ទប់ស្កាត់​មិន​ទាន់​ឃើញ​មាន​នៅ​ឡើយ​ទេ ឯ​សកម្មភាព​បាល់ទាត់​នៅ​តែ​បន្ត​ដដែល កាលសប្ដាហ៍​​មុន​ក្នុង​ជំនួប​ Minsk derby រវាង Dinamo Minsk ទល់នឹង FC Minsk បញ្ចប់​ទៅ​លទ្ធផល​ ២-៣ បើក​ឲ្យ​អ្នក​គាំទ្រចូល​មើល​និង​​​ហ៊ោ​តាម​ចិត្តដែល​មាន​ចំនួនជាង ៣០០០​ នាក់​​៕ worldometers

ទីក្រុងមួយនៅបេឡារុស

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;