បើចង់​ជួល​ក្រុម​សែង​សព​ល្បី​នេះ ត្រូវ​ហ៊ាន​ចំណាយ​លុយ​អស់​ប៉ុន្មាន?

  • 2020-04-06 06:04:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​លើ​បណ្ដាញ​សង្គម​កំពុង​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ចំពោះ​ក្រុម​អ្នក​សែង​សាកសព ដែល​មើល​ទៅ​បង្ក​ជា​ភាព​រាំ​សប្បាយ​ច្រើន​ជាង​ការ​កាន់​ទុក្ខ​ខុស​ពី​​ធម្មតា។ ក្រុម​នេះ​មាន​ឈ្មោះ​ថា Nana Otafrija ដែល​​ដឹក​នាំ​ដោយ​លោក Benjamin Aidoo ស្ថិត​នៅ​ក្នុង​ប្រទេស​ហ្គាណា។

Benjamin បាន​ប្រាប់​ថា ការងារ​​ក្រុម​របស់​លោក​បាន​ធ្វើ​ឲ្យ​គ្រួសារ​សព​មាន​សេចក្ដី​រីករាយ ហើយ​​ក៏​មាន​ការ​សាទរ​ពី​សំណាក់​មជ្ឈដ្ឋាន​ខាង​ក្រៅ​ផង​ដែរ។ ស្ថាបនិក​រូប​នេះ​មាន​បទ​ពិសោធន៍​នៅ​ក្នុង​ការងារ​ជា​អ្នក​សែង​សាក​សព​ប្រមាណ​ជា ១២​ឆ្នាំ​មក​​ហើយ។ លោក Benjamin បាន​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​ហ្គាណា មនុស្ស​ត្រូវ​តែ​មាន​គំនិត​ច្នៃ​ប្រឌិត ដើម្បី​ឆ្ពោះ​ទៅ​មុខ ដោយ​មិន​ត្រូវ​ឈរ​ត្រឹង​​ត្រឹម​មួយ​កន្លែង​នោះ​ទេ។ ជា​ឧទាហរណ៍​ជាក់​ស្ដែង ពេល​សែង​សព​ទៅ​បញ្ចុះ មនុស្ស​ម្នា​តែង​ពាក់​​ខោអាវ​ពណ៌​ខ្មៅ​សុទ្ធ ដូច្នេះ​ហើយ​លោក​ក៏​បែក​គំនិត​មាន​ការ​បន្ថែម​ពណ៌ និង​លេង​ម៉ូដ​ខោអាវ​ខ្លះៗ បូករួម​ទាំង​ការ​រាំរែក​យ៉ាង​សប្បាយ​ផង​ដែរ។

បច្ចុប្បន្ន​ក្រុមហ៊ុន​ Nana Otafrija មាន​បុគ្គលិក​ប្រហែល ១០០​នាក់។ រៀងរាល់​ចុង​សប្ដាហ៍​រមែង​មាន​ការ​បញ្ចុះ​សាកសព ៥ ទៅ ៦​កម្មវិធី ហើយ​តម្លៃ​ក្នុង​១​កម្មវិធី​គឺ​អាស្រ័យ​​លើ​ម៉ូដ​សម្លៀក​បំពាក់​​ទៅ​តាម​ការ​ចង់​បាន​របស់​អតិថិជន។ បើ​ក្នុង​ឈុត​សម្លៀក​បំពាក់​បែប​ស្កុតឡែន គិត​តម្លៃ ១៨០​ដុល្លារ តែ​បើ​បែប​​កង​នាវា​ក្នុង​ឈុត​ពណ៌​បៃតង គិត​តម្លៃ ២០៣​ដុល្លារ ហើយ​បើ​ពាក់​ពណ៌ ស សុទ្ធ​តែ​ម្ដង តម្លៃ​ចន្លោះ​ពី ២២៥​ដុល្លារ ដល់ ២៧០​ដុល្លារ៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: https://play.google.com/store/apps/details?id=kh.com.sabay.kleykley&hl=en

-iOS: https://apps.apple.com/us/app/kley-kley/id1090842224

ប្រភព៖ Aljazeera ប្រែ​សម្រួល៖ ឈាង.

;