វេជ្ជបណ្ឌិត​ប្រចាំ​ក្លឹប​មួយ​​នៅ​ League 1 បារាំង​សម្លាប់​ខ្លួន ក្រោយ​ចេញ​រោគ​ផ្ទុក​វីរុស​

  • 2020-04-06 08:04:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Bernard Gonzalez ដែល​ជា វេជ្ជបណ្ឌិត​ប្រចាំ​ក្លឹប​ Reims នៅ​ឈរលេខ ៦ ក្នុង​តារាង​លីគ​កំពូល​បារាំង ត្រូវ​បាន​គេ​ដឹង​ថា រូប​លោក​សម្រេច​ធ្វើ​អត្តឃាត ក្រោយ​​ដឹង​ថាចេញ​រោគ​សញ្ញា​មាន​ផ្ទុក​វីរុស COVID-19 ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal។

សេចក្តី​ជូន​ដំណឹង​នូ​វ​ទុក្ខ​ដ៏​ក្រៀម​ក្រំ លោក Bernard Gonzalez

ដោយឡែក បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​ក្លឹប​លោក Jean-Pierre Caillot បាន​និយាយ​ប្រាប់សារព័ត៌មាន​ក្នុងស្រុក​បារាំង​ ទាំង​សោកស្ដាយ​ វេជ្ជបណ្ឌិត​មាន​ចំណេះ​ដឹង​ពេញ​ខ្លួន ទាំង​វិទ្យាសាស្ត្រ​និង​អក្សរសាស្ត្រ បាន​សម្រេច​ចិត្ត​លាចាក​លោក​ដោយ​មិន​លាមួយ​ម៉ាត់​។

វេជ្ជបណ្ឌិត​ប្រចាំ​ក្លឹបវ័យ ៦០ ឆ្នាំ រូប​នោះបាន​បម្រើការ​ជូន​ក្លឹបជាង ២៣ ឆ្នាំ​មក​ហើយ។ រីឯ​​រឿង​រ៉ាវ​ដែល​ថា លោក​ដុកទ័រ Bernard សម្លាប់​ខ្លួន បែប​នោះ ខាង​ភាគី​ក្លឹបមិន​បញ្ជាក់ ឲ្យ​ប្រភព​សារព័ត៌មាន​បាន​ដឹង​នោះ​ឡើយ កំពុង​នៅ​ជា​ករណី​សង្ស័យ ផ្ទុយ​ទៅ​វិញ ក្លឹប​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​នូ​វ​ទុក្ខ​ដ៏​ក្រៀម​ក្រំ​ សូម្បី​តែ​ប្រធាន​ក្លឹប​ក៏ភ្ញាក់ផ្អើល​នឹង​រឿង​នេះ​ដែរ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;