ក្តៅៗ! កម្ពុជា រកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១នាក់​បន្ថែមទៀត

  • 2020-04-07 00:38:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅថ្ងៃទី៧ ខែមេសា ឆ្នាំ​២០២០នេះ អំពីការ​រកឃើញ​អ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន ១នាក់​បន្ថែមទៀត ដែលកើតឡើងលើស្រ្តីទេសចរជនជាតិវៀតណាមម្នាក់អាយុ ២៧ឆ្នាំ មកពីប្រទេសវៀតណាម ដោយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព​ខ្មែរ-សូវៀត។

ស្រ្តីរូបនេះ បានចេញពីបាវិតទៅវៀតណាម នៅថ្ងៃទី២ ខែមីនា ឆ្នាំ​២០២០ ហើយត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។ គាត់មានមិត្តប្រុសជាជនជាតិចិន ដែលបានចាកចេញពីកម្ពុជានៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០។

សូមអាន​បន្ថែម​ក្នុងសេចក្តីប្រកាស​ព័ត៌មានខាងក្រោម៖

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទ៖ សំភី

អត្ថបទថ្មី
;