ជនដៃដល់ដែលបាញ់សម្លាប់ស្រ្តីម្នាក់នៅខណ្ឌសែនសុខ នឹងត្រូវបញ្ជូនទៅតុលាការ

  • 2020-04-07 02:58:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វេីការតាមឃាត់ខ្លួនជនដៃដល់នៅស្រុកគៀនស្វាយ ខេត្តកណ្តាល នៅវេលាម៉ោង ២៣:៣០នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០។ ករណីឃាតកម្មនេះ កេីតឡេីង នៅចំណុចមុខមន្ទីរពេទ្យសែនសុខ (IU) ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ (ប្រេីអាវុធខ្លីបាញ់ជនរងគ្រោះបណ្តាលឲ្យស្លាប់០១ នាក់ និងរបួស ០១នាក់) ។

ករណីនេះកេីតឡេីងដោយសារគំនុំ និងខឹង ជាមួយនឹងអតីតភរិយា ដែលបានលែងលះគ្នាដាច់​ស្រេច​ហេីយ ក៏មានសាលក្រមសម្រេចលេីការលែងលះនេះតាំងពីខែមករា ឆ្នាំ២០២០ មកម្ល៉េះ។ ជនសង្ស័យឈ្មោះ ជា ចាន់បូរ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពប្រើកាំភ្លើងខ្លីបាញ់លើនរងគ្រោះចំនួន០២នាក់៖

១-ឈ្មោះ សូរ ពៅមរកត ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ(ស្លាប់) ។

២-ឈ្មោះ ជា អារីយ៉ា ភេទស្រី អាយុ០៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ(របួសធ្ងន់) សម្រាកព្យាបាលនៅមន្ទីពេទ្យកុមារជាតិ ។

សម្ភារៈដកហូត អាវុធខ្លី០១ដើម ម៉ាករ៉ូឡូ ពណ៌ខ្មៅ លេខ១០៥៥៣ គ្រាប់ចំនួន ០២គ្រាប់ , សំបកគ្រាប់ ០២គ្រាប់។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ អនុវត្តបន្តតាមនីតិវិធីច្បាប់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

អត្ថបទថ្មី
;