Park Ji-Sung កំពុង​ទទួល​បាន​តំណែង​មួយ តំណាង​ទ្វីប​អាស៊ី

  • 2020-04-07 03:44:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម​ Manchester​United ​និង​ក្រុម​ជម្រើស​ជាតិ​កូរ៉េខាងត្បូង​ Park​Ji-Sung​ ត្រូវ​តែងតាំង​ជា​អ្នក​ផ្ដល់​យោបល់​កីឡា​បាល់ទាត់​នៃ​ក្រុម​ប្រឹក្សា​សមាគម​កីឡា​បាល់ទាត់​អន្តរជាតិ​ កាល​ពី​ថ្ងៃ​ទី ២៤ ​ខែ​ កក្កដា​ឆ្នាំ​ ២០១៧។

រូបថត៖
ក្រុម​អ្នក​ផ្ដល់​យោបល់​កីឡា​បាល់ទាត់​និង​បច្ចេកទេស​ដែល​ទើបតែ​បង្កើត​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​សមាជិក​ជា​អ្នក​ជំនាញ​មកពី​ពិភព​បាល់ទាត់​ជុំវិញ​ពិភពលោក​ដើម្បី​ជួប​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​ផ្សេងៗ។​កិច្ចប្រជុំ​ទាំង​នោះ​នឹង​ដាក់​សំណើ​ដើម្បី​កែប្រែ​លើ​វិន័យ​នៃ​កីឡា​បាល់ទាត់​ការ​ផ្ដល់​យោបល់​សម្រាប់​ការ​ធ្វើ​ពិសោធន៍​និង​ការងារ​ផ្សេងៗ​ទៀត។

Park​Ji-Sung​ និង​លោក​ Faisal​Al​Dakheel ​ជនជាតិ​គុយវ៉ែត​នឹង​ក្លាយ​ជា​អ្នក​តំណាង​ឲ្យ​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី​ក្នុង​ក្រុម​អ្នក​ផ្ដល់​យោបល់​នោះ។

Park​ កាល​មក Spurs ប្រគល់ពាន​ឲ្យ Son កាល​ពី​កន្លងទៅ

Park​Ji-Sung​បាន​ចូល​និវត្តន៍​ពី​បាល់ទាត់​កាលពី​ឆ្នាំ​២០១៤។​រូបគេ​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​FIFA​Masters​កាល​ពី​ឆ្នាំ២០១៦​បន្ទាប់​ពី​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​គ្រប់គ្រង​កីឡា​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​ការ​សិក្សា​កីឡា​គាំទ្រ​ដោយ​FIFA​៕

ទស្សនា​វីដេអូកាល Park លេង​ឲ្យ ​Manchester​United ៖

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ AFC ប្រែសម្រួល៖ លាភ

អត្ថបទថ្មី
;