ទំនោរថ្មី​យក​ម៉ាស​ធ្វើ​ជា​ឈុត​ប៊ីគីនី​ស្លៀក ទទួល​រង​ការ​រិះ​គន់​យ៉ាង​សម្បើម

  • 2020-04-07 06:20:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ម៉ូឌែល​មួយ​ចំនួន​នៅ​លើ​ពិភពលោក បាន​ចែក​ចាយ​រូបភាព​របស់​ពួក​គេ​ស្លៀកពាក់​​នូវ​ឈុត​ប៊ីគីនី ដែល​កែច្នៃ​ចេញ​ពី​ម៉ាស។ ទំនោរ​ថ្មី​នេះ បាន​កើត​ឡើង​នៅ​លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម Instagram ហើយ​វា​​ត្រូវ​គេ​ឲ្យ​ឈ្មោះ​ថា "Quarankinis" (បន្សំ​មក​ពី​ពាក្យ Quarantine បូក​ពាក្យ Bikinis)។

រឿង​រ៉ាវ​គួរ​ឲ្យ​ហួស​ចិត្ត​នេះ បាន​បង្ក​ជា​មតិ​រិះគន់​​ជា​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម ស្រប​ពេល​ដែល​ពិភពលោក​កំពុង​​មាន​តម្រូវ​ការ​ម៉ាស​យ៉ាង​ច្រើន ដើម្បី​ទប់​ស្កាត់​ជំងឺ​ឆ្លង ហើយ​ជា​ពិសេស​នោះ​គឺ​សម្រាប់​ការងារ​ផ្នែក​វេជ្ជសាស្ត្រ​ដែល​ចាំបាច់​ប្រើ​វា​ខាន​មិន​បាន។ ពាក់ព័ន្ធ​នឹង​រឿង​យក​ម៉ាស​ធ្វើ​ជា​ប៊ីគីនី គឺ​មាន​តារា​ម៉ូឌែល​ចំនួន ២​រូប ក្នុង​ចំណោម​តារា​ជា​ច្រើន ដែល​ត្រូវ​គេ​ចាប់​អារម្មណ៍​​ខ្លាំង។ អ្នក​ទាំង​២​នោះ​គឺ​តារា​ស្រី​ឈ្មោះ Yulia Ushakova ស្ថិត​នៅ​​ក្នុង​ប្រទេស​រុស្ស៊ី និង​តារា​ស្រី​នៅ​អូស្ត្រាលី​ឈ្មោះ Jade Marie។

មតិ​រិះគន់​​មួយ​ចំនួន​​​ចំពោះ​តារា​ស្រី​ទាំង​២​មាន​ដូចជា៖ "នេះ​គឺ​ជា​រឿង​កំប្លែង​​​ឆ្កួត​បំផុត​ដែល​ខ្ញុំ​ធ្លាប់​បានឃើញ អំឡុង​ពេល​ស្ថានភាព​ដ៏​អាក្រក់​បច្ចុប្បន្ន", "ស្រប​ពេល​ដែល​ម៉ាស​ទាំង​នោះ​អាច​ជួយ​ជីវិត​មនុស្ស​បាន វា​មិន​មែន​ជា​រឿង​​កំប្លែង​ល្អ​បំផុត​ទេ​ដែល​អ្នក​ធ្វើ​ដូច្នេះ" និង "ក្រុម​ការងារ​ថែ​ទាំ​អ្នក​ជំងឺ​មិន​មាន​ម៉ាស​ប្រើ ហើយ​មនុស្ស​ដូច​អ្នក​ឯង​យក​វា​មក​ធ្វើ​ជា​រឿង​កំប្លែង ពិត​ជា​​​​​​គួរ​ឲ្យ​ខ្មាស​អៀន​ណាស់"៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ឈាង.

;