កុំភ្លេចមើល! យប់នេះព្រះចន្ទធំជាងគេបំផុតប្រចាំឆ្នាំ ២០២០ នឹងរះឡើង

  • 2020-04-07 06:25:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​នា​​យប់​ថ្ងៃ​អង្គារ​នេះ​​ព្រះចន្ទ​នឹង​ធ្វើ​ដំណើរ​លើ​គន្លង​ដែល​កៀក​ផែនដី​ជាង​គេ​បំផុត​ប្រចាំ​ឆ្នាំ ២០២០ នេះ ដែល​ធ្វើ​ឲ្យ​ព្រះចន្ទ​ពេញ​វង់​នា​យប់​ថ្ងៃ​ទី ៧ មេសា​នេះ​មាន​ទំហំ​ធំ​ជាង​គេ​បំផុត និង​មាន​ពន្លឺ​ភ្លឺ​ខ្លាំង​បំផុត​ប្រចាំ​ឆ្នាំ។

អង្កត់​ផ្ចិត​នៃ​ព្រះចន្ទ​ពេញវង់​យប់​នេះ​នឹង​មាន​ទំហំ​ធំ​ជាង​ព្រះចន្ទ​ពេញ​វង់​​​ធម្មតា​​ ​ប្រហែល ៧% ហើយ​មាន​ពន្លឺ​ភ្លើ​ជាង​​ព្រះចន្ទ​ពេញវង់​ធម្មតា​​រហូត​ដល់ ១៥%។

ផ្អែក​តាម​វិបសាយ​ EarthSky បាន​ឲ្យ​ដឹង​ព្រះ​ចន្ទ​នា​យប់​នេះ​គឺ​ស្ថិត​នៅ​ចម្ងាយ​​ប្រមាណ ៣៥៦ ៩០៩ គីឡូម៉ែត្រ​ពី​ផែនដី ដែល​ជា​ធម្មតា​វា​ស្ថិត​នៅ​ចម្ងាយ​ ៣៨៤ ៤០០ គីឡូម៉ែត្រ​ពី​ផែនដី៕

ប្រភព៖ EarthSky ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;