សម្តេច ហ៊ុន សែន៖ ពលករជាង ៦ម៉ឺននាក់មកថៃ មិនទាន់មាននរណាម្នាក់ឆ្លងជំងឺកូវីដ១៩ ឡើយ
- 2020-04-07 07:53:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ហ៊ុន សែន៖ ពលករជាង ៦ម៉ឺននាក់មកថៃ មិនទាន់មាននរណាម្នាក់ឆ្លងជំងឺកូវីដ១៩ ឡើយ
ចន្លោះមិនឃើញ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បងប្អូនពលករជាង ៦ម៉ឺននាក់ដែលមកពីប្រទេសថៃ ដែលបានការពារខ្លួន បានដាក់ខ្លួននៅដាច់ដោយឡែក ១៤ថ្ងៃ ដែលរហូតមកដល់ពេលនេះ មិនទាន់មានបងប្អូនពលករយើងណាម្នាក់ឆ្លងជំងឺកូវីដ១៩ ឡើយ។ ការលើកឡើងនេះ នៅក្នុងពិធីធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីឌ-១៩ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព។
សម្តេច ហ៊ុន សែន បានបន្តថាពេលនេះយើងកំពុងទប់ទល់ជាមួយនៃជំងឺកូវីដ១៩ ដែលជាសង្គ្រាមឥតស្រមោល ហើយសង្គ្រាមនេះគឺយើងមិនអាចយកឈ្នះបានទេ គឺបានត្រឹមតែទប់ទល់តែប៉ុណ្ណោះ។ សម្តេច ក៏បានចាត់ទុកថាការទប់ទល់ជាមួយសង្គ្រាមនេះ គឺត្រូវប្រើយុទ្ធសាស្ត្រទប់ទល់រយៈពេលវែង ពីព្រោះរហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក នៅមិនទាន់មានថ្នាំបង្ការ និងទប់ស្កាត់នៅឡើយទេ ដូច្នេះយើងត្រូវដាក់ផែនការទប់ទល់រយៈពេលវែង។
ទន្ទឹមនឹងនោះ សម្តេច ក៏បានបញ្ជាក់ថាមិនបណ្តោយអោយគ្រូពេទ្យរបស់យើងបាត់បង់ជីវិតឡើយនិងបានអរគុណកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមសហការ និងអរគុណប្រជាពលរដ្ឋទាំងអស់ដែលចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ និងបានកោតសរសើរគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺនេះ៕