Mané ​នឹង​បង្ហាញ​មុខ​ក្នុង​វីដេអូ​ឯកសារ​មួយ​ រៀប​រាប់​ពី​ជីវិត​កំសត់​កម្រ​រហូត​ដល់​ឈ្នះពាន

  • 2020-04-08 02:12:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Sadio Mane ដែល​មាន​រហស្សនាម​ថា 'ស្តេច' នៅ​ក្នុង​ប្រទេស​សេណេហ្គាល់ តំណាង​ឲ្យ​មនុស្ស​ចិត្ត​ធម៍ នឹង​ត្រូវ​លេច​មុខ​ក្នុង​វីដេអូ​ឯកសារ​មួយ​(documentary) រៀប​រាប់​ពី​ជីវិត​កំសត់​កម្រ​រហូត​ដល់​ឈ្នះពាន។

Sadio Mane ក្រោយពេល​ឈ្នះ Champions League 2019 /រូបថត៖
សម្រាប់​កាលបរិច្ឆេទ​នៃ​ការ​ចាក់​បញ្ចាំង​ពេញ នឹង​ធ្វើឡើង​នៅ​ចាប់​ពី​ថ្ងៃទី ៨ ខែ​មេសា​នេះតទៅ នៅលើទំព័រផ្លូវការ Rakuten TV ដែល​ជា​ដៃ​គូ​ក្នុង​ការ​ឧបត្ថម្ភ​ទាំង​ស្រុង​ទៅ​លើ​វីដេអូ​ឯកសារ​នេះ។

វីដេអូ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង អរគុណ​ដល់ Mane ដែល​មិន​ភ្លេច​ទីកន្លែង​ធ្លាប់​រស់នៅ​និង​ប្រទេស​កំណើត​របស់​ខ្លួន​ បន្ទាប់​ពី​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ល្បី​ឈ្មោះ​ និង​មាន​ប្រាក់​ចំណូល​ច្រើន ក៏​ដូច​ជា លើក​ទឹក​ចិត្ត​ដល់​អ្នក​ផ្សេង​ដែល​ចង់​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន​ ទោះ​ជាមាន​ឧបសគ្គ​បែប​ណា​ក៏​ដោយ។

កាលពី​ពេល​ថ្មីៗនេះ ​ខ្សែ​ប្រយុទ្ធ​ Liverpool ក៏​បាន​បិរច្ជាគជាង ៤ ម៉ឺន​អឺរ៉ូទៅ​ដល់​មន្ទី​រពេទ្យនៅ​សេណេហ្គាល់​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូវិដ ១៩។ កន្លង​ទៅ Mane ក៏​បាន​ទៅ​សេណេហ្គាល់ផ្ទាល់​ ដើម្បី​ពិនិត្យ​មើល​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​ សាលា​រៀន​ ដែល​ជា​ប្រាក់​ហោប៉ៅ​ និង​មូលនិធិ​របស់​គេ​ផ្ទាល់​កាល​ពី​ពេល​ថ្មីៗ​​នេះ​។​ Mane បាន​ចំណាយ​ ២,៥​ សែន​ផោន​ សម្រាប់​សង់​មន្ទីរពេទ្យ និង​សាលា​រៀន​ នៅ​ស្រុក​កំណើត​។

រូបគេ​ធ្លាប់​បាន​បដិសេដមិន​ចំណាយលុយទិញឡាន​ទំនើប​ និង​ភូមិគ្រឹះ​ធំៗ​ដូច​កីឡាករ​ផ្សេងៗ​នោះទេ ផ្ទុយទៅវិញ កីឡាករ​វ័យ​ ២៧​ ឆ្នាំ​បាន​ឧបត្ថម្ភ​ ឯក​សណ្ឋាន, សម្ភារៈ​​កីឡា​​, ជួយ​ជន​ក្រីក្រ​ព្យាបាល​ជំងឺ​ និង​ចំណាយ​លុយ​លើ​ការ​ថែ​រក្សា​ទីលាន​បាល់ទាត់​ប្រចាំ​ខែ​ផង​ដែរ។​

Mane កើត​ចេញ​ពី​គ្រួសារ​ក្រីក្រ​មួយ​នៅ​ទ្វីប​អាហ្វ្រិក​ ដែល​សាមី​​ខ្លួន​ធ្លាប់​និយាយ​ថា​ពេល​ខ្លះ​រក​បាយ​១​ពេល​សឹង​មិន​បាន។

Sadio Mane បាន​ជាប់​ជា​ កីឡាករ​អាហ្វ្រិក​ឆ្នើម​បំផុត​​ប្រចាំ​ឆ្នាំ។ រូបគេ​លេង​បាន ៣៨ ប្រកួត​រក​បាន ១៨ គ្រាប់ក្នុង​នោះ assist បាន ១២ ដង(បូកចូលគ្នា ៣០ គ្រាប់)។ លើសពីនេះ គេ​បង្កើត​ឱកាសបាន ៦៦ ដង​ស៊ុត​សំដៅទី​បាន ៧៧ ដង​ ញ៉ាក់​បាន ៩៧ ដង​ដែលជាស្ថិតិ​ខ្ពស់​និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​ខ្សែ​ប្រយុទ្ធ​ នៅរដូវកាល ២០១៨-២០១៩​ ។

ទស្សនា​វីដេអូ trailer ខាងក្រោម​៖

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ*

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ theguardian ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;