៤​ចំណុចនេះ​បុរសៗ​មិន​គួរ​ធ្វើ ក្រោយ​រួមភេទ​រួច ប្រយ័ត្ន​ខាង​ស្រី​បែកចិត្ត

  • 2020-04-08 06:42:04
  • ចំនួនមតិ 17 | ចំនួនចែករំលែក 126

ចន្លោះមិនឃើញ


បុរសៗ​ភាគ​ច្រើន​ប្រហែល​ជា​ខ្វល់​ខ្វាយ​ខ្លាំង​ចំពោះ​​តែ​​រឿង​នៅ​លើ​គ្រែ​​ថា​តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​​ផ្គាប់​ចិត្ត​ដៃ​គូ​ ក៏​ដូចជា​ខ្លួន​​ឯង​ឲ្យ​បាន​ល្អ​ប្រសើរ។ ប៉ុន្តែ​ពួក​គេ​មិន​សូវ​ជា​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ​ចំពោះ​រឿង​គួរ​ធ្វើ​​ក្រោយ​ចប់​សមរភូមិ​ប្រយុទ្ធ​​មួយ​នេះ។ មាន​ទង្វើ​​មួយ​ចំនួន​ដែល​បុរស​​​​​​ៗមិន​គួរ​ព្រងើយកន្តើយ​ទាល់​តែ​សោះ​ចំពោះ​ស្ត្រី​ជា​ដៃគូ ដើម្បី​កុំ​ឲ្យ​នាង​មាន​អារម្មណ៍​អវិជ្ជមាន។ ចំណុច​គួរ​ជៀសវាង​ទាំង​នោះ មាន​ដូចជា៖

១. ងូត​ទឹក ឬ​សម្អាត​ប្រដាប់​ភេទ​ភ្លាមៗ

ការ​ធ្វើ​ដូច្នេះ​គឺ​ជា​រឿង​ល្អ​សម្រាប់​កត្តា​អនាម័យ​ខ្លួន​ប្រាណ។ យ៉ាង​ណា​មិញ ក៏​មិន​គួរ​ប្រញាប់​ទៅ​លាង​សម្អាត​ខ្លួន​​រហ័ស​ពេក​ដែរ។ វា​អាច​ផ្ដល់​អារម្មណ៍​មិន​ល្អ​ដល់​ដៃ​គូ ដោយ​នាង​អាច​គិត​ថា អ្នក​មិន​ពេញ​ចិត្ត ឬ​ខ្ពើម​​ត្រង់​ចំណុច​ណា​មួយ​របស់​នាង។ គប្បី​ទុក​ពេល​ខ្លះ​មុន​ទៅ​ងូត​ទឹក​ដូចជា ជជែក​គ្នា​លេង ឬ​ម៉ាស្សា​ឲ្យ​ដៃ​គូ​បន្តិចបន្តួច​ ជា​ដើម។

២. ទៅ​ធ្វើ​រឿង​អ្វី​ផ្សេង

ក្រោយ​រួម​ភេទ បុរស​មិន​គួរ​ទៅ​ធ្វើ​រឿង​អ្វី​ផ្សេង​ភ្លាម​ឡើយ ដូចជា ទៅ​មើល​ទូរទស្សន៍ ឬ​ចុច​ទូរសព្ទ។ នេះ​អាច​ធ្វើ​ឲ្យ​ខាង​ស្រី​មាន​អារម្មណ៍​ថា​ខ្លួន​មិន​សំខាន់​អស់​តម្លៃ​ភ្លាមៗ​ក្រោយ​ចប់​ភារកិច្ច​នៅ​លើ​គ្រែ។

៣. គេង​លក់

ចូរ​កុំ​​ទុក​ស្ត្រី​ចោល​តែ​ឯង ក្រោយ​រួម​ភេទ​រួច ព្រោះ​នាង​អាច​មាន​អារម្មណ៍​មិន​សុវត្ថិភាព ឬ​ត្រូវ​គេ​បោះបង់​ចោល។

៤. ដេញ​នាង​ឲ្យ​ចេញ

ឧទាហរណ៍ បើ​អ្នក​រួមភេទ​នៅ​ពេល​ព្រឹក ដោយ​គ្រាន់​តែ​ចប់​សកម្មភាព​ស្និទ្ធស្នាល​ភ្លាម អ្នក​ដេញ​នាង​ចេញ​ទៅ​ធ្វើ​ការ ឬ​ទៅ​ណា​ភ្លាម នោះ​មិន​មែន​ជា​រឿង​ល្អ​ទាល់​តែ​សោះ។ វា​ប្រៀប​បាន​អ្នក​​​​​​​​​​​​​​​ប្រដូច​នាង​ទៅ​​ឧបករណ៍​​អស់​តម្លៃ​ ក្រោយ​សម្រេច​ចំណង់​ខ្លួន​​រួច៕

ប្រភព៖ standard ប្រែ​សម្រួល៖ ឈាង.

;