ប៉ាក់គីអៅ បង្ហើបពីគូបដិបក្ខ៤រូបដ៏ពិបាកផ្ដួលបំផុត តើមាន Floyd អត់?
- 2020-04-09 00:12:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ាក់គីអៅ បង្ហើបពីគូបដិបក្ខ៤រូបដ៏ពិបាកផ្ដួលបំផុត តើមាន Floyd អត់?
ចន្លោះមិនឃើញ
ពាក់ព័ន្ធនឹងអាជីពប្រយុទ្ធនៅលើសង្វៀន កីឡាករប្រដាល់ ប៉ាក់គីអៅ បានឲ្យដឹងថា លោកធ្លាប់មានគូប្រកួតចំនួន ៤រូប ដែលពិបាកបំភ្លេចបំផុតនៅក្នុងជីវិត។ យ៉ាងណាមិញ ស្ថិតនៅក្នុងបញ្ជីនោះ ពុំមានឈ្មោះកីឡាករល្បីដែលមិនចេះចាញ់ Floyd Mayweather ឡើយ បើទោះជាលោកធ្លាប់ Floyd បំបាក់បានកាលពីឆ្នាំ២០១៥កន្លងទៅ។
ឈ្មោះកីឡាករដែល ប៉ាក់គីអៅ លើកឡើងមានដូចជា Juan Manuel Marquez, Erik Morales, Antonio Margarito និង Miguel Cotto។ ដូចដែលអ្នកគាំទ្របានដឹង ប៉ាក់គីអៅ សុទ្ធតែធ្លាប់ផ្ដួលកីឡាករទាំង៤រូបនេះ ហើយក្នុងនោះផ្ដួល Marquez និង Morales បានដល់ទៅ ២ដងឯណោះ។ យ៉ាងណាមិញ កីឡាករវ័យ៤១ឆ្នាំរូបនេះក៏ធ្លាប់ចាញ់ក្រោមដៃ Marquez និង Morales ដែរ។ ចុះកីឡាករ Margarito និង Cotto សុទ្ធតែមិនដែលយកឈ្នះ ប៉ាក់គីអៅ ហេតុអ្វីមាននៅក្នុងបញ្ជីឈ្មោះដែរ?
ប៉ាក់គីអៅ ពន្យល់ថា ៤នាក់នេះគឺលោកពិបាកវាយយកឈ្នះជាងគេបំផុត។ ឧទាហរណ៍កាលពីឆ្នាំ២០១០ ការប្រកួតជាមួយ Margarito គឺជាការវាយដ៏ទក់សាច់ជាងគេដែលកីឡាករហ្វីលីពីនរូបនេះធ្លាប់បានជួប។ ប៉ាក់គីអៅ និយាយថា៖ "គាត់មាឌធំណាស់ ហើយខ្លាំងណាស់សម្រាប់ខ្ញុំ។ ខ្ញុំនឹកស្មានមិនដល់ទេថា វាខ្លាំងប៉ុណ្ណារហូតទាល់តែត្រូវគាត់ដាល់ចំ"៕