អេស្ប៉ាញ​មានក្លឹបធំៗ ៤ ប្រកាស​កាត់​ប្រាក់ខែ​​កីឡាករ​ទាំង​លក្ខខណ្ឌខុសៗគ្នា

  • 2020-04-09 03:07:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិតមកទល់​ពេលនេះ លីគ​កំពូល​បាល់ទាត់ប្រទេស​អេស្ប៉ាញ កំពុង​រង​ការ​វាយ​ប្រហា​រដោយ​វីរុស ខ្លាំងក្លា ដូច​ទៅ​លីគ​ប្រទេស​ឯទៀត ដែល​ធ្វើ​ឲ្យ​សកម្មភាព​បាល់ទាត់​បាន​ ផ្អាក ទាំងស្រុង​។

រូបតំណាង
អស់រយៈពេលជិត ៣ ខែ​កន្លង​មក​នេះ ក្លឹប​បាល់ទាត់ទាំង​អស់ ​ក្រពុល​មុខដោយហេតុថា កំពុង​តែ​មាន​បញ្ហា​ហរិញ្ញវត្ថុ (មាន​តែចំណាយ​អត់ចំណូល​​)​។ ជាក់ស្ដែង​ក្លឹប​ធំៗ​ ៤ នៅ​អេស្ប៉ាញមាន​ដូចជា Real Madrid, Atlectico Madrid, FC Barcelona និង Espanyol បាន​ប្រកាស​ស្នើកាត់​ប្រាក់ខែ​កីឡាករ និង​បុគ្គលិក ដើម្បី​មក​ទប់​ទល់​នឹង​​វិបត្តិ COVID-19 ។

​ការស្នើនេះ ធ្វើឡើង​ក្នុង​គោលបំណងជួយ​ផ្គត់ផ្គង់ ក៏ដូចជាដើម្បី​​​ធានា​​ដល់​បុគ្គលិក​​ផ្សេងៗ​ឲ្យទទួល​បាន​​ប្រាក់​ឈ្នួល​ពេញលេញ ខណៈ​ដែល​ចំនួន​ភាគរយ​នៃ​ការកាត់ គឺ​ខុសៗ​គ្នា ព្រម​ទាំង​មាន​លក្ខខណ្ខ​ខុសៗ​ផង​ដែរ អាស្រ័យ​ទៅ​លើ​ក្លឹបនិមួយៗ។

តួយ៉ាង​ដូច​ក្លឹប Real Madrid បានដាក់លក្ខខណ្ឌ ២ គឺ​បើ​កាលណាលីគ​ត្រឡប់​មកវិញ កាត់​តែ ១០% បើមិនអាចត្រឡប់​មកវិញ នឹង​កាត់ដល់​ ២០% ហើយ​ក៏មាន​ការ​ព្រមព្រៀង​រវាង​កីឡាករ និង​ក្លឹប​រួច​ហើយ​ដែរ។ ខណៈ​ដែល​ក្លឹប​អ្នក​ជិត​ខាង Atlectico Madrid ប្រកាស​កាត់ដល់ ៧០% រយៈពេល ៣ ខែ។

រីឯក្លឹបក្នុងតំបន់កាតាឡាន់ FC Barcelona និងក្លឹប​អ្នកជិតខាង Espanyol បាន​ប្រកាស​កាលពី​ខែមុនដោយសម្រេចថា នឹង​ត្រូវ​កាត់​ប្រាក់​ខែ​ ៧០​% ឯណោះរយៈពេល ៣ ខែដូចគ្នា។ ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​តួលេខ​នៃ​ការ​បាត់​បង់​ចំណូល​សរុប​ប្រមាណ ៤៨៧ លាន​ដុល្លារ​ ចំណែក​ចំណូលលីគ​ អាច​នឹង​បាត់​បង់​ដល់​ទៅ ១ ប៊ីលាន​ដុល្លារ​ បើ​សិន​ណា​មិនអាចត្រឡប់​មកបញ្ចប់​រដូវកាល ដូច​សព្វ​ដង ៕

កីឡាករ Barcelona (ឆ្វេង) និង Atlético Madrid (ស្តាំ) រូបថត៖ Getty Images
កីឡាករ Real Madrid
កីឡាករ Espanyol

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ theguardian | CBSNews ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;