លំនៅឋានតម្លៃសមរម្យនៅតាខ្មៅប្រមាណ ៦៨០ខ្នង ត្រូវបានប្រគល់ប្រជាពលរដ្ឋ
- 2020-04-09 03:23:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លំនៅឋានតម្លៃសមរម្យនៅតាខ្មៅប្រមាណ ៦៨០ខ្នង ត្រូវបានប្រគល់ប្រជាពលរដ្ឋ
ចន្លោះមិនឃើញ
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញចុះប្រគល់លំនៅឋានសមរម្យដែលអភិវឌ្ឍដោយក្រុមហ៊ុន Worldbridge Homes Co., Ltd ចំនួន ៦៨០ខ្នងផ្ទះ លើគម្រោងសរុប ២៤៥៧ខ្នងផ្ទះ ជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។
គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុននេះ បានសម្រួលលក្ខខណ្ឌនៃការបង់ប្រាក់កក់ ដោយអតិថិជនអាចបង់ ១០% នៃតម្លៃផ្ទះក្នុងរយៈពេល ១២ខែដំបូង ឬ បង់ ២០% ទៅ ៣០% ក្នុងរយៈពេល ២៤ខែ ដោយមិនមានការប្រាក់ ហើយទឹកប្រាក់ដែលនៅសល់អតិថិជនត្រូវបង់រំលស់បន្តជាមួយធនាគារជាដៃគូក្នុងរយៈពេលរហូតដល់ ២០ឆ្នាំ ឬអាចបង់ផ្តាច់ជាមួយក្រុមហ៊ុន៕