ខណៈ Song Joong Ki ទិញផ្ទះថ្មីនៅអាមេរិក Song Hye Kyo ប្រកាសលក់ផ្ទះនៅកូរ៉េតែខាតឡុងចុង
- 2020-04-09 04:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខណៈ Song Joong Ki ទិញផ្ទះថ្មីនៅអាមេរិក Song Hye Kyo ប្រកាសលក់ផ្ទះនៅកូរ៉េតែខាតឡុងចុង
ចន្លោះមិនឃើញ
ដោយសារតែផលអវិជ្ជមាននៃជំងឺ Covid 19 បានធ្វើឲ្យតម្លៃអចលនទ្រព្យរបស់កំពូលតារាសម្ដែងស្រីកូរ៉េ Song Hye Kyo លក់ចេញក្នុងតម្លៃទាបជាងទីផ្សារច្រើន។
បណ្ដាញព័ត៌មាន DongA បានរាយការណ៍ថា តារាសម្ដែងស្រីជួរមុខកូរ៉េ Song Hye Kyo បានសម្រេចចិត្តប្រកាសលក់ភូមិគ្រឹះនៅតំបន់ Samsung Dong ទីក្រុងសេអ៊ូល ប្រទេសកូរ៉េហើយ។ តាមនោះដែរ គេហដ្ឋាននេះត្រូវបានដាក់លក់ក្នុងតម្លៃ ៦,៧លានដុល្លារ។
ភូមិគ្រឹះខាងលើមានទំហំសរុប ៤៥៤ម៉ែត្រការ៉េ ដោយទំហំប្រើប្រាស់គឺ ៣២៤ម៉ែត្រការ៉េ ចែកជា៣ជាន់ ដោយ២ជាន់លើដី និង១ជាន់ក្រោមដី។ នេះគឺជាអចលនទ្រព្យដែលនៅចំកណ្ដាលទីក្រុង ដែលជាតំបន់អ្នកមានស្នាក់នៅ ព្រោះមានសុវត្ថិភាពខ្ពស់។
អ្នកគាំទ្របានបង្ហាញភាពភ្ញាក់ផ្អើលចំពោះការលក់ផ្ទះនេះចេញរបស់តួរឿង ម្ចាស់ព្រះអាទិត្យ ដ្បិតតម្លៃដែលនាងដាក់លក់នេះគឺក្រោមទីផ្សារ ដោយសារមេរោគ Covid 19 កំពុងរាតត្បាតនៅកូរ៉េ។ អ្នកគាំទ្របានឲ្យដឹងថា បើស្រីស្អាតវ័យ៣៨ឆ្នាំ ចាំដល់ផុតជំងឺ គឺផ្ទះនាងអាចលក់បានខ្ពស់ជាងនេះ។ យ៉ាងណាក្ដី នេះមិនមែនជាអចលនទ្រព្យតែមួយគត់របស់ Song Hye Kyo ឡើយ ដោយនាងមានផ្ទះប្រមាណ៥ នៅកូរ៉េ និង២ទៀតនៅអាមេរិក។
ទន្ទឹមនឹងនេះដែរ កាលពីដើមខែមេសា អតីតស្វាមីរបស់ស្រីស្អាតខាងលើ តារាសម្ដែងប្រុស Song Joong Ki បានចំណាយថវិការ ២,៨លានដុល្លារ ដើម្បីទិញផ្ទះលំហែកាយនៅកោះហាវ៉ៃ សហរដ្ឋអាមេរិក ដើម្បីទៅសម្រាកម្ដងម្កាលពេលទំនេរពីការងារ៕