Pep លេខ ៣ Klopp លេខ ៤ លើតារាងអ្នកចាត់ការ១០ រូបមានប្រាក់ឈ្នួលខ្ពស់បំផុត
- 2020-04-12 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep លេខ ៣ Klopp លេខ ៤ លើតារាងអ្នកចាត់ការ១០ រូបមានប្រាក់ឈ្នួលខ្ពស់បំផុត
ចន្លោះមិនឃើញ
អ្នកដែលចូលចិត្ត និងស្នេហាវិស័យបាល់ទាត់ ប្រាកដជាធ្លាប់បានដឹងរួចមកហើយ នូវតម្លៃនៃការផ្តល់ប្រាក់ឈ្នួលពលកម្មកីឡាករ ឬគ្រូបង្វឹកថ្មី ដែលក្លឹបចំណាយនាំមក ឬការបន្ថែមកុងត្រាជាដើម។
ទោះបីវាជា រឿងសំងាត់ មិនងាយអាចដឹងតួលេខជាក់លាក់ ប៉ុន្តែយ៉ាងណា ប្រភពសារព័ត៌មានជិតស្និទ្ធនៅក្នុងប្រទេសទាំងនោះតែងតែស៊ើបដឹង ដោយទម្លាយចេញនូវលក្ខខណ្ឌ និងចំនួនប្រហាក់ប្រហែល នៃខ្ទង់ចំណាយ គឺឃើញថាសុទ្ធតែខ្ពស់កប់ពពក ជាពិសេសគឺនៅតាមបណ្ដាលីគ កំពូលបាល់ទាត់អឺរ៉ុប។
ជាមួយគ្នានេះដែរ [ខ្លីៗ] នឹងបង្ហាញជូនពី តម្លៃប្រាក់ឈ្នួលរបស់អ្នកចាត់ការទូទៅល្បីៗទាំង ១០ រូប វិញម្តងដែលជាទិន្នន័យថ្មីបំផុត (គិតត្រឹមត្រីមាស១ ក្នុងឆ្នាំ ២០២០) ដូចមានរៀបរាប់ខាងក្រោម៖
-១០) Rafael Benitez (ក្លឹបចិន Dalian Yifang) ទទួលបានគឺ ១៣ លានអឺរ៉ូក្នុងមួយឆ្នាំ
-៨) Fabio Cannavaro (ក្លឹបចិន Guangzhou) ទទួលបានគឺ ១៤ លានអឺរ៉ូក្នុងមួយឆ្នាំ
-៧) Ernesto Valverde (ក្លឹបអេស្ប៉ាញ Barcelona) ទទួលបានគឺ ២៣ លានអឺរ៉ូក្នុងមួយឆ្នាំ (ពេលនៅដឹកនាំ មិនទាន់ត្រូវក្លឹបបណ្តេញចេញមុនខែ មករា ២០២០)
-៦) Zinedine Zidane (ក្លឹបអេស្ប៉ាញ Real Madrid) ទទួលបានគឺ ២៣ លានអឺរ៉ូក្នុងមួយឆ្នាំ
-៥) Jose Mourinho (ក្លឹបអង់គ្លេស Spurs) ទទួលបានគឺ ២៣ លានអឺរ៉ូក្នុងមួយឆ្នាំ
-៤) Jurgen Klopp (ក្លឹបអង់គ្លេស Liverpool) ទទួលបានគឺ ២៤ លានអឺរ៉ូក្នុងមួយឆ្នាំ
-៣) Pep Guardiola (ក្លឹបអង់គ្លេស Manchester City) ទទួលបានគឺ ២៧ លានអឺរ៉ូក្នុងមួយឆ្នាំ
-២) Antonio Conte (ក្លឹបអ៊ីតាលី Inter Milan) ទទួលបានគឺ ៣០ លានអឺរ៉ូក្នុងមួយឆ្នាំ
-១) Diego Simeone (ក្លឹបអេស្ប៉ាញ Atletico Madrid) ទទួលបានគឺ ៤០,៥ លានអឺរ៉ូក្នុងមួយឆ្នាំ៕
ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ
-Android: play.google.com
-iOS: apps.apple.com/us/app