អូស្រ្ដាលី លត់​​កោះ Samoa ៣១-០ វគ្គ​ជម្រុះ World Cup បន្សល់​ទុក​នូវ​រឿង​រ៉ាវ​ អ្នក​​អាច​នឹង​មិន​​​ធ្លាប់​​ដឹង​​

  • 2020-04-12 23:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ ​អូស្រ្តាលី ធ្លាប់​មាន​ប្រវត្តិស៊ុតចូល​ក្រុម​គូ​ប្រជែងដល់ ៣១ គ្រាប់​ដោយ​មិន​ឲ្យ​ត​ដៃ​បាន​សោះ​ ដោយ​បាន​ជាប់​ជា​ ក្រុម​រក​គ្រាប់​បញ្ចូល​ទី​​ច្រើន​ជាង​គេ ​ក្នុង​ការ​ប្រកួត​​​អន្តរជាតិ។

កាល​នោះគឺការ​ប្រកួត​វគ្គ​ជម្រុះ​​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក 2002 FIFA World Cup ប្រចាំ​ទ្វីប​អូស្យានី ​អូស្រ្តាលី ប៉ះ​នឹង​ក្រុម​កោះ Samoa នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០០១ ។ ក្រុម​ក្នុង​ពូល​(Group 1) មាន​​ដូចជាប្រទេស​ ហ្វីជី, កោះ Samoa, តុងហ្គោ, និង​ American Samoa ។

ខាង​ក្រោម​នេះ​ជា​រឿង​រ៉ាវ​១១ យ៉ាង​​​ក្រោយ​ចប់​ប្រកួត​រវាង ​អូស្រ្តាលី ទល់នឹងកោះ Samoa ដែលអ្នក​ប្រហែល​​មិន​​ធ្លាប់​​ដឹង​​៖

១) កីឡាករ ១៩ នាក់​ក្នុង​បញ្ជី​ដែល​ត្រូវ​មក​ប្រកួត មាន​បញ្ហា​ផុត​ថ្ងៃ​កំណត់​លិខិត​ឆ្លង​ដែន

២) កីឡាករ​បម្រុង​​ដែល​យក​ចេញពី​ឈុតជម្រើស​ជាតិ U20 មិន​អាច​លេង​បានព្រោះ ជាប់​ប្រឡង

៣) គ្រូ​បង្វឹកលោក Tony Langkilde ធ្លាប់​បាន​ប្រាប់​ថា កីឡាករ​ខ្លះ​របស់​លោក​ ដែល​សម្រេច​ដាក់​ចូលនោះ ទើប​នឹង​មក​លេង​ពេញ ៩០​ នាទី​លើក​ទី ១ (មិន​ធ្លាប់​លេងពេញតង់)

៤) គេ​ឃើញ​​​ផ្លាក​​ ស៊ុត​ចូលគ្រាប់​ទី ៣២ តែ​អាជ្ញាកណ្ដាល​លើ​ទីលាន​ រំសាយ​មិន​ឲ្យវិញ ដោយ​គ្មាន​មូលហេតុ

៥) គ្រាប់​ចូល​ទាំង ៣១ នោះ​លេង​តែ ៨០​ នាទី​ប៉ុណ្ណោះ ពោល​គឺ ១០ នាទីចុងក្រោយ​​ អូស្រ្តាលី មិន​ស៊ុត​

៦) កីឡាករ Archie Thompson ស៊ុត​ចូល​ម្នាក់ឯង ១៣ គ្រាប់​ក្នុង​ចំណោម​គ្រាប់​ទាំង ៣១

៧) ស្ថិតិ​ក្រុម​កោះ Samoa ពេលនោះ​ស៊ុត​បាន ១ ជើង​គត់​ចាំអ្នកចាំទី(នៅនាទី ៨៦)

៨) មុន​ប្រកួត​នោះចំនួន ២ ថ្ងៃ​ អូស្រ្តាលី លត់ តុងហ្គោ ដល់ទៅ ២២ គ្រាប់​

៩) កីឡាករ John Aloisi ដែល​ស៊ុត​ចូល តុងហ្គោ ៦ គ្រាប់​ម្នាក់ឯងនោះ គ្រូ​មិន​ទាន់​ដាក់​ចូល​លេង​ផង

១០) កីឡាករ Thompson ជាប់​កំណត់ត្រា​ពិភពលោក ស៊ុត​ចូល ១៣ ម្នាក់ឯង​ក្នុង​ការ​ប្រកួត​ផ្លូវការ

១១) លទ្ធផល​ឈ្នះ ដ៏​ត្រចះត្រចង់ នៅ​ក្នុង​តំបន់​ជម្រុះ​ប្រចាំទ្វីប ដែល​មាន​កម្រិត​ទាបមួយ​នេះ បាន​រុញ​ឲ្យ អូស្រ្តាលី ត្រូវ​ផ្ទេរ​ទ្វីប មក​ប្រកួត​ជម្រុះ​ក្នុង​តំបន់​អាស៊ី​វិញគឺ AFC ក្នុង​ឆ្នាំ ២០០៦៕

ទស្សនា​វីដេអូហាយឡាយខាងក្រោម៖

រូបភាពផេកហ្វេសប៊ុក៖ 433

រំឮក​ផង​ដែរ​ថា កាល​ពី​ឆ្នាំ ២០១៥ ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​ ២៣ឆ្នាំ ហ្វីជី បាន​យក​ឈ្នះ​ក្រុម U23 មីក្រូណេស៊ី​ដោយ​លទ្ធផល​ ៣៨-០ ​ក្នុង​ការ​ប្រកួត Pacific Games លើក​ទី​១៥​ ​មាន​២៤​ក្រុម​មក​ពី​តាម​ប្រទេស​ជា​កោះ​នៅ​​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​។

ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ មាន​កីឡាករ​ម្នាក់​អាច​រក​បាន​១០គ្រាប់​ម្នាក់​ឯងគឺ ​​កីឡាករ Antonio Tuivuna ជួយ​ក្រុម​ហ្វីជី បាន​នាំ​មុខ​ ២១-០​ ​ក្នុង​តង់​ទី​មួយ។

ក្រុម​អ្នក​រៀប​ចំ​ព្រឹត្តិការណ៍​ខាង​លើ បាន​និយាយ​ថា​លទ្ធផល​នេះ​គឺ​ បាន​បំបែក​កំណត់​ត្រា​ការ​ប្រកួត​មាន​គ្រាប់​បាល់​ច្រើន​ជាង​គេនៅឆ្នាំ ​២០០១ ខាងលើទៅ​ហើយ​។

យ៉ាងណាមិញខាង FIFA ​បាន​បញ្ជាក់ថា​ លទ្ធផល​នេះ​មិន​អាច​យក​ជា​ការ​បាន​ ឬបំបែក​កំណត់ត្រា​គ្រាប់​បាល់​ខាង​លើ​ទេ ​ដោយសារ​​ថា​​ ក្រុម​ហ្វីជី ​​ឈ្នះ​ក្រុម ​មីក្រូណេស៊ី​ ​៣៨-០ ​ជា​ឈុត​ក្រុម​យុវជន​ក្រោម​អាយុ​២៣​ ឆ្នាំ​។

ចំណែក​ឯ​ក្រុម​មីក្រូណេស៊ី​ ​​ប្រកួត​ដំបូង​ក្នុង​ព្រឹត្តិការណ៍ Pacific Games ​ចាញ់​ក្រុម Tahiti ​ដោយ​លទ្ធផល ​៣០-០ ​មុន​មក​ចាញ់​ក្រុមហ្វីជីនេះ។

ទស្សនា​វីដេអូហាយឡាយខាងក្រោម៖

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ ESPN FC | dreamteamfc ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;