Mané អៀន​​ដល់​​ថ្នាក់​​ចង់​​ឲ្យ​​អាវ​​​ក្មេង​រើស​​បាល់ សុខ​​ចិត្ត​​​ហៅ​​មក​​ស្ងាត់ៗ

  • 2020-04-12 23:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Sadio Mané ដែល​​នៅអង្គុយ​នៅ​លើ​កៅអីបម្រុង​ ហើ​យ​បាន​បក់​ដៃ​ធ្វើ​សញ្ញា​ឲ្យ​ក្មេងប្រុស​ម្នាក់​ដែល​​មាន​តួនាទី​ជា​អ្នក​រើស​បាល់ មក​ទទួល​យក​អាវ​របស់​គេដែល​ហូត​ចេញ​ពី​ក្រោយ​ខ្នង ដោយ​ស្ងាត់ៗ​គេ​ច​ពីកាមេរ៉ា និងបាន​ឳប​ក្មេង​ប្រុស​នោះ​បន្តិច​ផង​ដែរ អំឡុង​ការ​ប្រកួត​មួយ​រវាង Liverpool ទល់​នឹង Chelsea នៅពាន​រង្វាន់ Super Cup 2019។ នេះ​បើ​យោង​តាម​វីដេអូ​ដែល​ផុស​ដោយគណនី​ twitter ផ្លូវការរបស់ Champions League៖

Mane ក្រោយ​ពេល​ឲ្យ​អាវ​ទៅ​ក្មេង​ប្រុស​រើស​បាល់
ខ្សែប្រយុទ្ធ​របស់​ហង្ស​ក្រហមរូប​នេះ តែង​តែ​ត្រូវ​បាន​សារព័ត៌មានទម្លាយ​ឲ្យ​ដឹង​ថា ជា​កីឡាករ​មាន​អត្តចរិត​​អៀនប្រៀនច្រើន មិន​សូវ​ហ៊ាន​ស្តី សូម្បី​តែ [​សាងសង់​មន្ទីរពេទ្យ​ សាលា​រៀន​ ដែល​ជា​ប្រាក់​ហោប៉ៅ​ និង​មូលនិធិ​របស់​គេ​ផ្ទាល់​​](http://kleykley.sabay.com.kh/article/1200885#utm_campaign=onpage) ក៏​មិន​ដែល​បង្ហាញ​ជា​សាធារណៈ​ដែរ សុខចិត្ត​ធ្វើ​ដោយ​សម្ងាត់៕

ទស្សនា​វីដេអូខាងក្រោម៖

Sadio Mané /រូបថត៖ Champions League

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;