Arsenal ស្នើ ៥ ចំណុច​កាត់​ប្រាក់ខែ​កីឡាករ​ ជាមួយនឹង​លក្ខខណ្ឌ​សុទ្ធ​តែ​ធ្ងន់ៗ

  • 2020-04-13 01:10:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប Arsenal បាន​បញ្ចេញ​នូវ​សំណើរ​សុំ​កាត់​ប្រាក់​ខែ​កីឡាករ រយៈពេល ១២ ខែជាមួយ​នឹង​លក្ខខណ្ឌ​ធំៗ ៥ ដែលកំពុង​តែ​មាន​ភាព​ស្រពិចស្រពិល ​មិន​ទាន់​មាន​ការ​យល់​ព្រម​រវាង​ភាគី​ក្លឹប និង​សាមី​កីឡាករ​នៅ​ឡើយ។

Hector Bellerin (អ្នកតំណាង​កីឡាករ​ Arsenal) និង Luiz /រូបថត៖ Rueters
លក្ខខណ្ឌ​ទាំង​នោះ រួមមាន៖

១) ទំហំ​ភាគ​រយ​នៃ​ការ​កាត់​សរុប​ទាំង ១២ ខែគឺ ១២,៥% ដោយគិត​ចាប់​ពី​ខែ​មេសា រហូត​ដល់ខែ មិនា នៃ​ការ​បើក​រដូវកាល​ថ្មី​ការ​ប្រកួត​ប្រជែង​ពាន​អឺរ៉ុប ២០២០-២០២១។

២) ទំហំ​ទឺកប្រាក់​ដែលកាត់ នឹង​ត្រូវ​វេរ​ចូល​គណនី​កីឡាករ​វិញ បើ​កាលណា​ក្លឹប​បាន​លេង​នៅ Champions League

៣) ប្រសិន​ណា​បើ​ក្លឹប​មិន​បាន​លេង Champions League នឹង​មិន​ត្រូវ​បាន​ សង​ប្រាក់ត្រឡប់​វិញ​ឡើយ

៤) ប្រសិន​ណា​បើ​ក្លឹប​ធ្លាក់​មក​លេង Europa League ទំហំ​ភាគរយ​នឹង​ត្រូវ​កាត់ ៧,៥%

៥) ប្រសិន​ណា​បើ​លីគ មិន​អាច​បញ្ចប់​រដូវកាល​បាន ឬភាគីកីឡាករ​មិន​អាច​បើក​ប្រាក់​ខែ​ពេញ​បាន​ទេ ជំហាន​បន្ទាប់​គឺ​ត្រូវ​សាកសួរ​សាមីកីឡាករ​ម្នាក់ៗ ដើម្បីស្វែង​រក​ដំណោះស្រាយ​។

សម្រាប់សំណើរ​សុំ​នេះ នឹង​ត្រូវ​បាន​ផុត​កំណត់​ត្រឹម​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​ក្រោយ ខណៈ​ដែល​កីឡាករ​ទាំង​អស់​មាន​សិទ្ធ​ក្នុង​តវ៉ា ឬ​បញ្ចេញ​មិត​មិន​ពេញ​ចិត្ត​ណាមួយ​បាន (បច្ចុប្បន្ន មាន​ដំណឹង​ថា កីឡាករ​បាន​ច្រាន​ចោល​នូវ​សំណើរ​នេះ)។

ជម្រាបជូន​ដែរ​ថា ក្លឹប​កាំភ្លើង​ធំ ក៏​កំពុង​តែ​រង​ការ​ប៉ះ​ពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ដូច​ទៅ​នឹង​ក្លឹប​បាល់​ទាត់​ទាំងអស់ផង​ដែរ ដោយសារ​តែ​វីរុសកូវីដ ១៩ ។ ដោយឡែក​កាល​ពី​រដូវកាល​មុន គេ​ដឹង​ថា ក្លឹប​ធំ​មួយ​នៅ​ទីក្រុង​ឡុងដ៏​នេះ បាន​ខាតបង់​រហូត​ដល់​ទៅជាង ២៧ លាន​ផោន ខណៈ​ដែល​តួលេខ​ខាតបង់​នេះ នឹង​ឡើង​ដល់ ២៣០ លានផោន​ ប្រសិន​ណា​បើ​ លីគ​មិន​អាច​រក​ថ្ងៃ​វិល​មក​វិញ​បាន ឬ​លេង​ដោយ​បិទទ្វារ​គ្មាន​អ្នក​ទស្សនា​ ជាដើម៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;