វិធីសាមញ្ញទាំង​នេះ ជួយ​បង្កើន​សមត្ថភាព​ លេង​បាល់ ទោះ​នៅ​ផ្ទះ​មិន​ចេញ​ក្រៅ​

  • 2020-04-13 08:44:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណនី​យូធូប​ All Attack ដែល​តែ​ង​តែ​ផុស​(Post) នូវ​វីដេអូ​បង្ហើប​ពី​តិចនិក ហ្វឹកហាត់​ឲ្យ​ដូច​ទៅ​នឹង​កីឡាករ​អាជីព ក៏​ដូច​ជា បច្ចេកទេស​មួយ​ចំនួន​ ដែល​អ្នកចូល​ចិត្ត​លេង​បាល់​ទាត់​ អាច​រៀន​សូត្រ​តាម​បាន។

រូបតំណាង តិចនិកទី១ រៀនឆ្កឹះ​បាល់ ​ចូលកន្ត្រក​ដាក់​ខោអាវ
គណនី​ដែល​ទើប​នឹងបាន​ប៊ូតុងមាសពី YouTube មួយ​នេះ បាន​របៀប​បង្ហាត់​យ៉ាង​សាមញ្ញៗ ងាយស្រួលយល់ ជាមួយ​នឹង​បច្ចេកទេស​ធ្វើ​វីដេអូ​របស់​ពួក​គេ ហើយ​ថែម​ទាំង​ងាយស្រួល​អនុវត្ត​ តាម​ផង​ដែរ។

ដូចនេះ ​បើ​អផ្សុក​នៅ​ផ្ទះ មិន​បាន​ចេញ​ក្រៅ​ អាច​មក​សាកល្បង​យក​បាល់​មក​ហ្វឹកហាត់​តាម​ដូច​ខាងក្រោម៖

១) រៀនឆ្កឹះ​បាល់ ​ចូលកន្ត្រក​ដាក់​ខោអាវ

២) រៀន​លេង ២ ទល់ ២ យក​ពូក​និង​ខ្នើយ ធ្វើ​បង្គោលទី

៣) រៀន​ញ៉ាក់ តាមគំនូស​ឲ្យ​បាន​ត្រឹមត្រូវ​ នៅ​ទីតាំង​ហ្គារាស ឬ​វាលក្រោយ​ផ្ទះ

៤) រៀន​លេង និង​ញ៉ាក់​បាល់ ជាមួយ​កូន​ឆ្កែ ដោយ​ប្រើ​បាល់​ដែល​វា​ធ្លាប់​លេង​ដែរ

៥) រៀន​ញ៉ាក់​គេច​ឧបសគ្គ ដោយ​ប្រើ​វត្ថុ​ផ្សេងៗ​ក្នង​ផ្ទះ ដាក់​ឲ្យឃ្លាត​គ្នា ៣ ទៅ ៦ តឹក(ខ្នាតរង្វាស់ខ្មែរ ឬដេស៊ីម៉ែត្រ ខ្នាត​អន្តរជាតិ)

៦) រៀន​ទប់​បាល់ ដោយ​ប្រើ​ជណ្ដើរ​ ជា​ជំនួយ​ដៃគូ (បើ​លេ​ង​តែ​ម្នាក់​ឯង)

៧) រៀន​ញា៉ក់​ប្រឡោះ​ជើង ដោយ​ដាក់​កៅអី​តម្រៀប​ជា​រង្វង់ ឬ​រាង​ណា​មួយ​ដែល​អ្នក​ចូលចិត្ត

៨) រៀន​បង្វឹក​ជើង​ណា​ដែល​ខ្សោយ(ឆ្វេង ឬ​ស្ដាំ) ជា​មូលដ្ឋាន​គ្រឹះ ដោយ​មើល​វីដេអូ​យូធូប​ផ្សេងៗ ឬ All Attack ក៏​បាន​

៩) រៀន​ស៊ុត​បញ្ចូល​ទី ដោយ​ប្រើ​ធុង​សំរាម

១០) រៀន​បង្វឹក​ល្បឿន​ជើង​ឲ្យ​រត់​លឿន ដោយ​ប្រើ​បច្ចេកទេស Tape Speed Leader រៀប​ជា​រាង​ជណ្ដើរ​

១១) រៀន​ត្រេះបាល់ ដោយ​ប្រើ​កូន​បាល់​ទន់ៗ មុន​នឹង​បាល់​ជាមួយ​បាល់​ធំ ឬ​បើ​ចេះ​ខ្លះ​ហើយ ត្រេះ​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អា​ចធ្វើ​បាន​

១២) រៀន​ពី​របៀប​លេង​បាល់ តាម​កីឡាករ​អាជីព ឬ កីឡាករ​ក្នុង​ចិត្ត​អ្នក​

១៣) អនុវត្ត​តាម​របៀប​លេង​បាល់ របស់​​កីឡាករ​អាជីពទាំង​នោះ

១៤) រៀន​ទប់​បាល់ ដោយប្រើ​ជណ្តើរ​ដដែល ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​វា​ខ្ទាត​ពី​ឆ្ងាយ ងាយស្រួល​ពេល​លេង​លើ​ស្មៅ​មែន​ទែន វាជួយ​បា​ន​ច្រើន​

១៥) អនុវត្ត​ការ​យក​បាល់​មក​ទូល​ឲ្យ​បាន​យូរ​ ដូច Neymar ឬ Ronaldinho។

១៦) កុំ​យក​បាល់​ទៅ ស៊ុត​ខ្លាំងៗរំខាន​អ្នក​ដទៃ ហេហេ!

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;