កូរ៉េខាងជើង បាញ់​មីស៊ីល២គ្រាប់​ចូល​សមុទ្រ​ជប៉ុន

  • 2020-04-14 06:39:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កូរ៉េ​ខាងជើង បាន​បាញ់ផ្លោង​មីស៊ីល​ចម្ងាយខ្លី ២គ្រាប់ ចេញពី​ខេត្ត Kangwon ចូលក្នុង​សមុទ្រ​ជប៉ុន នៅថ្ងៃទី១៤ ខែ​មេសា ឆ្នាំ​២០២០នេះ។ មីស៊ីល បាន​ហោះ​ចម្ងាយ​ជាង ១៥០​គីឡូម៉ែត្រ​មុន​ធ្លាក់ចូល​សមុទ្រ។

យោធា​កូរ៉េខាងត្បូង បាន​ចេញ​សេចក្តីថ្លែងការណ៍​បញ្ជាក់​ថា៖ «យោធារបស់យើង កំពុងឃ្លាំមើល​យ៉ាងដិតដល់ និង​រក្សា​ការត្រៀមខ្លួន​ជាប់ជានិច្ច​ ក្នុងករណី​មាន​សកម្មភាព​យោធា​បន្ថែម​របស់​កូរ៉េ​ខាងជើង។ ភ្នាក់ងារ​ចារកម្ម​អាមេរិក និងកូរ៉េខាងត្បូង កំពុង​ស៊ើប​អង្កេត​ព័ត៌មាន​នេះ យ៉ាង​ហ្មត់ចត់»។

គួរ​រំលឹក​ថា កាលពីខែមុន កូរ៉េខាងជើង​បាន​បាញ់​ផ្លោង​មីស៊ីលចំនួន៣ដង គឺនៅថ្ងៃ ២, ៩, និង ២១ មីនា ២០២០៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;