Fellaini អតីត​កីឡាករ Man Utd ជា​ពី Covid-19 ហើយ

  • 2020-04-15 02:01:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Marouane Fellaini អតីត​ខ្សែ​បម្រើ​របស់ Man Utd និង​តារា​បាល់​ទាត់​ក្លឹប​ Shandong Luneng ប្រទេស​ចិន បាន​ជា​សះស្បើយ​ពី​ជំងឺ Covid-19 ហើយ ក្រោយ​សម្រាក​ព្យាបាល​អស់​ជាច្រើន​សប្ដាហ៍។

សេចក្ដី​ថ្លែង​ខ្លី​មួយ​របស់​ក្លឹប Shandong Luneng ចុះផ្សាយ​​លើ​គេហទំព័រ Goal កាល​ពី​ម្សិលមិញ​បាន​ឱ្យ​ដឹង​ថា ៖”Fellaini ត្រូវ​​បាន​គេ​វាយ​តម្លៃ​ និង​មាន​ន័យ​ថា​បាន​ជា​សះស្បើយ ហើយ​ត្រូវ​បាន​គេ​ឱ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​នៅ​ថ្ងៃ​នេះ"។

ចំណែក​ជម្រើស​ជាតិ​បែលហ្សិក​វ័យ​៣២​ឆ្នាំ ក៏​បាន​បង្ហាញ​លើ​ Instagram បង្ហាញ​ពី​ការ​ជាសះស្បើយ​ពី​កូរ៉ូណា​របស់​គេ​ដូច​គ្នា។

“ជា​ពេល​វេលា​សម្រាប់​ខ្ញុំ ត្រូវ​អរគុណ​អស់​ពី​ចិត្ត ចំពោះ​បុគ្គលិក​ពេទ្យ បុគ្គលិក​ថែទាំ ដែល​បាន​មើល​ថែ​ខ្ញុំ​យ៉ាង​ល្អ និង​លួងលោម​ធានា​ខ្ញុំ​នៅ​ទី​នេះ។ វា​ជា​ពេល​ពិបាក​ខ្លាំង​មែន​ទែន​នៅ​ពី​​ក្រោយ​ខ្ញុំ! ចូរ​​យើង​ប្រយុទ្ធ​ប្រឆាំង វា​ពិត​ជា​សំខាន់​ណាស់!”។

Fellaini ដែលផ្លាស់​ទៅ​លេង Super League ប្រទេស​ចិន​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៩ បន្ទាប់​បាន​លេង​នៅ Old Trafford ៥ឆ្នាំ​កន្លះ បាន​ឆ្លង​វីរុស​កូរ៉ូណា កាល​ពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២០៕

ប្រភព៖ Goal ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី
;