ក្រុមអ្នកគាំទ្រក្លឹបនៅអាល្លឺម៉ង់ ព្រីនមុខព្យួរក្នុងកីឡដ្ឋាន ព្រោះតែហេតុផលនេះសោះ
- 2020-04-15 02:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមអ្នកគាំទ្រក្លឹបនៅអាល្លឺម៉ង់ ព្រីនមុខព្យួរក្នុងកីឡដ្ឋាន ព្រោះតែហេតុផលនេះសោះ
ចន្លោះមិនឃើញ
ក្រុមអ្នកគាំទ្រក្លឹប Borussia Mönchengladbach នៅលីគកំពូលអាល្លឺម៉ង់ Bundesliga បានសម្រេចជ្រើសយកវិធីទិញសំបុត្រចូលទស្សនាការប្រកួតរបស់ក្លឹប ដោយព្រីនមុខព្យួរក្នុងកីឡដ្ឋាន ព្រោះតែមិនបានទៅមើលផ្ទាល់នោះទេ មើលតាមទូរទស្សន៍ជំនួសវិញ ខ្លាចឆ្លងវីរុសកូវីដ១៩។
ក្រោយលីគ ផ្អាក ត្រឹមសប្ដាហ៍ទី ២៥ Mönchengladbach កំពុងឈរលេខ ៤ (Top 4) មាន ៤៩ ពិន្ទុ ចាញ់តែ ៦ ពិន្ទុគត់ក្រោមក្រុមកំពូលតារាង Bayern Munich (៥៥ពិន្ទុ)។ ក្លឹបនេះមានសង្ឃឹមបានកៅអី Champions League រដូវកាលក្រោយ។
រំឮកផងដែរ គំនិតធ្វើបែបនេះ គេឃើញដំបូងឡើយនៅលីគប្រទេស បេឡារុស ដែលត្រូវបានក្លឹប Dynamo Brest ដែលក្រុមការពារតំណែងជើងឯកលីគបេឡារុស កំពុងធ្វើនិងបានអនុវត្តរួចហើយ៕
ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ
-Android: play.google.com
-iOS: apps.apple.com/us/app