Martinez ធ្វើសកម្មភាពមនុស្សធម៍ស្ងាត់ៗមួយនៅឯស្រុកកំណើត
- ពុធ, 15 មេសា 2020 07:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Martinez ធ្វើសកម្មភាពមនុស្សធម៍ស្ងាត់ៗមួយនៅឯស្រុកកំណើត
ចន្លោះមិនឃើញ
Lautaro Martinez ត្រូវបានប្រភពពីសារព័ត៌មាននៅអ៊ីតាលី ចុះផ្សាយថា រូបគេបានធ្វើសកម្មភាពមនុស្សធម៍មួយ ដោយបរិច្ចាគជាសម្ភារៈតាមរយៈមូលនិធិនៅប្រទេសអាហ្សង់ទីន ដើម្បីជួយដល់មន្ទីរពេទ្យក្នុងតំបន់ Bahia Blanca ដែលកំពុងរងការវាយប្រហារដោយវីរុសកូវី១៩ កាលពីថ្ងៃ ១៤ ខែមេសា ២០២០ កន្លងទៅ។
ប្រធានមន្ទីរពេទ្យលោក Hector Gay ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់ កីឡាករវ័យ ២២ ឆ្នាំរូបនេះជាអនេក។
ខ្សែប្រយុទ្ធជម្រើសជាតិរូបនេះ បានយកប្រាក់ហ៊ោបៅខ្លួន ជាមួយនឹងមិត្តស្រី Agustina Gandolfo ជាតារាម៉ូឌែល មកជួយជាហូហែរនៅក្នុងប្រទេសអ៊ីតាលី ដែលជាកន្លែងក្លឹបខ្លួនកំពុងប្រកបអាជីព ដែលរងការវាយប្រហារខ្លាំងដោយវីរុសកូវី១៩ មានអ្នកស្លាប់ច្រើនជាងគេលើពិភពលោក៕
ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ
-Android: play.google.com
-iOS: apps.apple.com/us/app