ស្គាល់​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​សម្តេច ហ៊ុន សែន ឬនៅ?

  • 2020-04-16 02:44:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផេក (page) និង គណនី (Profile) របស់​សម្តេច ហ៊ុន សែន ដែល​ប្រើប្រាស់​ជាផ្លូវការ គឺ ផេក «Samdach Hun Sen, Cambodia Prime Minister» ដែលមាន​សញ្ញាគុសធិក និង​គណនី «Hun Sen»។ ក្រៅពីនោះ គឺ​សុទ្ធតែជាផេក និងគណនី​ក្លែងក្លាយទាំងអស់។ នេះបើតាមការបង្ហោះ​នៅលើ​ផេកហ្វេសប៊ុក​សម្តេច ហ៊ុន សែន កាលពីម្សិលមិញ។

ទំព័រហ្វេសប៊ុកសម្តេច ហ៊ុន សែន ក៏បាន​អំពាវនាវ​ឱ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក មានការទទួលខុសត្រូវ​ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ហើយកត់​សម្គាល់ Profile/Page ពិត និង Profile/Page ក្លែងក្លាយ​ដែលដាក់​ឈ្មោះ សម្តេចតេជោ ហ៊ុន សែន កំពុង​បង្ហោះសារ និងព័ត៌មាន​មិនពិតដែលធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ​របស់​ប្រមុខ​ដឹកនាំ។ «សូមក្រសួងជំនាញស្រាវជ្រាវពិនិត្យនិងបិទ Profile/Page ក្លែងក្លាយទាំងនោះជាបន្ទាន់ ដើម្បីកុំអោយបន្តផ្សព្វផ្សាយសារនិងព័ត៌មានបោកបញ្ឆោតបំពុលបរិកាសសង្គមជាបន្តទៀត»៕

អត្ថបទថ្មី
;