ក្រសួង ៣ចេញប្រកាសស្ដីពីការផ្ដល់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ
- 2020-04-16 04:09:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួង ៣ចេញប្រកាសស្ដីពីការផ្ដល់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ
ចន្លោះមិនឃើញ
ក្រសួងមហាផ្ទៃ ក្រសួងផែនការ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញប្រកាសអន្តរក្រសួងស្ដីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។ ប្រកាសរបស់អន្តរក្រសួងទាំង៣នេះ គឺចុះហត្ថលេខាដោយសម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។
ប្រកាសអន្តរក្រសួងនេះមានគោលដៅកំណត់អំពីយន្តការ និងការទទួលខុសត្រូវរបស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាក្រសួងមហាផ្ទៃនិងក្រសួងផែនការក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម 2 ឆ្នាំ ឲ្យមានប្រសិទ្ធភាព។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងផែនការ ត្រូវផ្ដល់ Tablet ដល់រដ្ឋបាលឃុំ សង្កាត់។ រដ្ឋបាលឃុំសង្កាត់នីមួយៗត្រូវទទួលបានតាប្លែតចំនួន 1គ្រឿងសម្រាប់ការ អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម 2 ឆ្នាំក្នុងការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រតាមការស្នើសុំ។ Tablet ដែលផ្ដល់ជូនឃុំ សង្កាត់នេះ ត្រូវស្ថិតនៅក្នុងបញ្ជីសារពើភណ្ឌរបស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទានិងក្រសួងផែនការ៕