ប្រទេស​ក្បែរខាង​កម្ពុជាមួយ​ ក៏អត់​មាន​ករណី​ឆ្លង​កូវីដ១៩ បីថ្ងៃ​ជាប់ៗ​គ្នាដែរ

  • 2020-04-16 06:51:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រយៈពេល៣ថ្ងៃជាប់ៗគ្នាមកនេះ ពោលគឺពីថ្ងៃទី១៣-១៤ និង ១៥ ខែមេសា ឆ្នាំ​២០២០ ប្រទេស​ឡាវ​ពុំមានករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ។ នេះបើតាមការប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និងគ្រប់គ្រងកូវីដ១៩ របស់ឡាវ កាលពីថ្ងៃទី១៥មេសា​ម្សិលមិញ។

អ្នកជាប់សង្ស័យ​ថាមានកូវីដ១៩ ចំនួន៣០នាក់ មកពីក្រុងវៀងចន្ទន៍ និងខេត្ត២ទៀត ត្រូវបានធ្វើតេស្តឃើញអវិជ្ជមានជំងឺនេះ កាលពីថ្ងៃទី១៤ មេសា។

សារព័ត៌មានឡាវ Vientiane Times បាន​ហៅការមិនរកឃើញអ្នកជំងឺថ្មីទៀត​ គឺ​ជាដំណឹងល្អ និង​ជាកាដូពិសេស​សម្រាប់ប្រជាជន​នៅទូទាំងប្រទេស​ក្នុងឱកាស​ចូលឆ្នាំឡាវ ហើយ​លើសពីនេះទៀត គឺមាន​អ្នកជំងឺម្នាក់​បាន​ជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ​ទៀតផង។

គណៈកម្មាធិការខាងលើ បានឱ្យដឹងទៀតថា គិត​ខែមករា ដល់ថ្ងៃទី១៤ មេសា មនុស្សប្រមាណ ១២៦៥នាក់ ត្រូវបាន​ធ្វើតេស្តរកកូវីដ១៩ ក្នុងនោះមាន ១៩នាក់ ដែលមានជំងឺនេះ៕

ប្រភព៖ Vientiane Times ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;