រដ្ឋបាល​ដូណាល់ ត្រាំ ប្រកាស​ប្រើ​ដំណាក់កាល​៣ ដើម្បី​បើក​សេដ្ឋកិច្ច​ប្រទេស​ឡើងវិញ

  • 2020-04-17 01:37:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក បាន​ប្រកាស​កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០២០ថា រដ្ឋបាលលោក បាន​បង្កើត​សេចក្តីណែនាំ ៣ដំណាក់កាល (ដំណាក់កាលនីមួយៗមានរយៈពេលយ៉ាងហោច ១៤ថ្ងៃ) ក្នុងការ​ឈានដល់ការបើកសេដ្ឋកិច្ច​ប្រទេសឡើងវិញ បន្ទាប់ពីបិទមួយរយៈមក​ដោយសារបញ្ហាជំងឺកូវីដ១៩ ប៉ុន្តែលោក​ថា រដ្ឋនីមួយៗ​មានស្ថានភាព​ខុសៗគ្នា។ ដំណាក់​កាល​ទាំង៣នោះរួមមាន៖

ទី១. រួមមាន​ទាំងវិធានការចាក់សោរ​ដូចបច្ចុប្បន្ន​ ដូចជា​ ផ្អាកការធ្វើដំណើរដែលមិនចាំបាច់ និងមិនប្រមូលផ្តុំគ្នា​ជាក្រុម (លើសពី១០នាក់) ប៉ុន្តែទីកន្លែងដូចជា ភោជនីយដ្ឋាន កីឡដ្ឋាន រោងកុន កន្លែងហាត់ប្រាណ និង​កន្លែងធ្វើពិធីសាសនា អាចបើកដំណើរការបាន ដោយរក្សាគន្លាតនៅឆ្ងាយពីគ្នា និង​លក្ខខណ្ឌអនាម័យ។

ទី២. អាច​ឱ្យធ្វើដំណើរបាន ប្រសិន​បើគ្មានករណីកូវីដ១៩កើនឡើងទេនោះ ហើយសាលារៀន និងបារ អាចបើកឡើងវិញ​ផងដែរ។

ទី៣. បើនៅតែឃើញ​ករណីកូវីដ១៩ ធ្លាក់ចុះបន្ថែមទៀត គឺអនុញ្ញាតឱ្យធ្វើអន្តរកម្មជាសាធារណៈ​បាន ដោយរក្សាគន្លាតពីគ្នា ហើយដកការរឹតបន្តឹងនៅកន្លែងធ្វើការ៕

ចុចទីនេះដើម្បីអានលម្អិតបន្ថែមអំពីដំណាក់កាលទាំង៣

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;