លីគ​អេស្ប៉ាញ មានជម្រើស​ទុក​រួចមុន​ហើយ ក្រុមលើកពានឆ្នាំ ២០២០?

  • 2020-04-17 02:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មីៗ​នេះ​ មាន​ដំណឹង​ថា សមាគម​បាល់ទាត់​លីគ​ប្រទេស​អេស្ប៉ាញ (RFEF) បាន​គិត​ទុកមុន​រួច​ហើយជាមួយ​នឹង​លក្ខខណ្ឌធំៗ ២ (យោង​ទៅ​តាម​ពិន្ទុ​ការ​ប្រកួត ៣០ សប្តាហ៍​កន្លង​មក) ប្រសិន​បើ​លីគ​មិន​អាច​បញ្ចប់បាន ដូចខាងក្រោម៖

រូប​តំណាង
- ទី ១៖ ក្រុមនៅ​តំបន់ Top 4 មាន​ដូចជា (FC Barcelona, Real Madrid, Sevilla និង Real Sociedad) អាច​មាន​សិទ្ធ​លើកពានលីគ (ពានចែកគ្នា) និង​បានកៅអីលេង Champions League ស្វ័យប្រវត្តិ។
  • ទី ២៖ ក្រុម​អាច​លេង​ពាន​ Europa League មាន​ដូចជា Getafe, Atletico Madrid, Athletic Bilbao (ដែល​ជា​ក្រុម​បេក្ខភាពវគ្គផ្តាច់ព្រ័ត្រពាន Copa del Rey តាម​ឆ្នាំ​កន្លង​មក មិនមែន​ក្រុម top 6 បច្ចុប្បន្ន​នោះ​ទេ)។

បើ​ទោះ​បីជាមាន​​ សេណារ៉ូយូ បែបនេះ​ក៏ពិត​មែន ប៉ុន្តែគ្រប់​យ៉ាង​នៅ​ត្រឹម​ជា​ គម្រោង។ ការ​សម្រេច​ចេញពី UEFA និង​ជំហាន​បន្ទាប់ៗ​ទៀតយ៉ាងណានោះ កំពុង​តែ​រង់​ចាំ​មើល​នៅ​ឡើយ។

រំឭកផងដែរ​ថា លីគអេស្ប៉ាញ បាន ផ្អាកត្រឹម​សប្តាហ៍ទី ៣០ ខណៈ​ដែលក្រុមកំពុង​ឈរ​កំពូល​តារាង​គឺ Barcelona ៕

គិតត្រឹមលីគ ផ្អាក សប្តាហ៍ទី ៣០

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;