បើកបង្ហាញជីវិតស្នេហារបស់ Maria Ozawa ជាមួយតារាសម្ដែងហ្វីលីពីន
- 2020-04-17 03:15:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកបង្ហាញជីវិតស្នេហារបស់ Maria Ozawa ជាមួយតារាសម្ដែងហ្វីលីពីន
ចន្លោះមិនឃើញ
Maria Ozawa ដែលធ្លាប់ប្រឡូកជោគជាំក្នុងការថតខ្សែភាពយន្តអាសអាភាស នាពេលនេះនាងកំពុងរស់នៅប្រទេសហ្វីលីពីន ជាមួយមិត្តប្រុសឈ្មោះ Jose Sarasola ដែលជាតារាសម្ដែងសញ្ជាតិហ្វីលីពីន។
អ្នកទាំងពីរមានទំនាក់ទំនងស្អិតល្មួតនឹងគ្នាជិត ៣ ឆ្នាំមកហើយ។ ក្រៅពីជាតារាសម្ដែង Jose Sarasola ក៏ជាចុងភៅ និងជាម្ចាស់បារមួយកន្លែងនៅទីក្រុងម៉ានីល។ នៅលើទំព័របណ្ដាញសង្គមផ្លូវការរបស់អ្នកពីរ តែងមានបង្ហោះរូបភាពដើរលេង និងញ៉ាំអីជាមួយគ្នាជាដើម។
Ozawa និង Sarasola បានជួបគ្នានៅក្នុងបារនៅប្រទេសជប៉ុនដែលជាស្រុកកំណើតរបស់ Ozawa ផ្ទាល់។ Sarasola បានស្គាល់ Ozawa និងបានសុំថតរូបជាមួយគ្នា ដែលក្រោយមកក៏បង្កបង្កើតជាទំនាក់ទំនងស្នេហា។
ជាមួយសារព័ត៌មាន Lifestyle តារាស្រីវ័យ ៣៣ ឆ្នាំ ធ្លាប់បានឲ្យដឹងថានាងនិងមិត្តប្រុសមានចំណង់ចំណូលចិត្តដូចគ្នាច្រើនចំណុច ដូចជាការធ្វើដំណើរ, ចូលចិត្តសមុទ្រ, ចូលចិត្តបាល់ទាត់ និងទស្សនាខ្សែភាពយន្ត។ នាងបាននិយាយដែរថា Sarasola ចូលចិត្តនាងដោយសារមានភាពស្មោះត្រង់។
ទំនាក់ទំនងអ្នកពីរមានការគាំទ្រពីគ្រួសារទាំងសងខាង។ Sarasola និយាយថាម្ដាយរបស់ខ្លួនធំធាត់នៅកាណាដា ហើយឪពុករបស់ខ្លួនជាជនជាតិអេស្ប៉ាញ ហេតុនេះទើបពួកគាត់មិនប្រកាន់នោះឡើយ។ Sarasola និយាយថា ៖ "ពេលនេះ បច្ចុប្បន្នភាពរបស់នាង ទឹកចិត្តដែលនាងមានសម្រាប់គ្រួសាររបស់ខ្ញុំគឺសំខាន់។ សាច់ញាតិរបស់ខ្ញុំស្រឡាញ់នាង។ យើងតែងតែទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា។”
Sarasola មិនមានអារម្មណ៍អៀនខ្មាសនោះទេក្នុងការបង្ហោះរូបភាពជាមួយគូស្នេហ៍ នៅលើទំព័របណ្ដាញសង្គមរបស់ខ្លួន។ តារាសម្ដែងវ័យ ៣៣ ឆ្នាំរូបនេះបាននិយាយថា ៖ "ឪពុកម្ដាយរបស់ខ្ញុំទទួលយកនាងបាន ហេតុអ្វីខ្ញុំត្រូវខ្វល់នឹងពាក្យសម្ដីរបស់អ្នកដទៃដែលមិនស្គាល់គ្នានោះ?”
កាលពីខែកុម្ភៈ Sarasola បានបង្ហោះរូបភាពលើ Instagram អបអរខួបពីរឆ្នាំនៃទំនាក់ទំនងស្នេហាជាមួយ Ozawa ដោយមានបង្កប់ដ៏ផ្អែមល្ហែម។ លោកបានសរសេរថា ៖ "ខ្ញុំដឹងថាជីវិតរបស់យើងមានឡើងមានចុះ, យើងត្រូវពុះពារនឹងបញ្ហា។ ប៉ុន្តែយើងមានពេលរីករាយ និងអនុស្សាវរីយជាច្រើនជាមួយគ្នា។ នៅជាមួយអ្នក សម្ពាធនិងបញ្ហាក្នុងលោកគឺរលាយបាត់។ អរគុណដែលតែងតែមើលថែខ្ញុំ។ ខ្ញុំនឹងនៅជាមួយអ្នករហូត មិនថាមានរឿងអ្វីកើតឡើង។ រីករាយថ្ងៃនៃក្ដីស្រឡាញ់។ ខ្ញុំស្រឡាញ់អ្នក៕”