ព្រឹទ្ធសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន
- 2020-04-17 03:43:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹទ្ធសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន
ចន្លោះមិនឃើញ
សេចក្តីព្រាងច្បាប់ «ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ត្រូវបានព្រឹទ្ធសភាលើកយកមកពិភាក្សានៅសម័យប្រជុំពេញអង្គព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៧ខែមេសា ឆ្នាំ ២០២០នេះ ដែលដឹកនាំ ដោយលោក ស៊ីម កា ប្រធានស្តីទីព្រឹទ្ធសភា។ សម័យប្រជុំព្រឹទ្ធសភាមាន កូរ៉ុមសមាជិកសមាជិកា ព្រឹទ្ធសភាចូលរួមប្រជុំចំនួន៥៤រូប និងមានតំណាងរាជរដ្ឋាភិបាលចូលការពារសេចក្តីព្រាងច្បាប់នេះ គឺលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសហការី។ សេចក្តីព្រាងច្បាប់នេះត្រូវសម័យប្រជុំព្រឹទ្ធសភា ពិភាក្សាអនុម័តគាំទ្រ៥៤/៥៤សម្លេង។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលស្នើសុំឲ្យស្ថាប័ននីតិប្បញ្ញត្តិអនុម័តដោយចាត់ទុកជាការប្រញាប់។ នៅក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភានាថ្ងៃនេះ លោក កើត រិទ្ធ តំណាងរាជរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍បញ្ជាក់ថា សេចក្តីព្រាងច្បាប់ "ស្ដីពីការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន" បានរៀបចំឡើងស្របទៅតាមមាត្រា ២២ ថ្មីនៃរដ្ឋធម្មនុញ្ញដែលបានចែងថានៅពេលប្រជាជាតិប្រឈមមុខ នឹងគ្រោះថ្នាក់ព្រះមហាក្សត្រ ទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេស ជាតិស្ថិតក្នុងភាពអាសន្នក្រោយពីបានមតិឯកភាពពីនាយក រដ្ឋមន្ត្រី-ប្រធានរដ្ឋសភានិងប្រធានព្រឹទ្ធសភា។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់ទៀតថា-ផ្អែកតាមមាត្រា ២២ថ្មីនៃរដ្ឋធម្មនុញ្ញការ សម្រេចដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នគឺជាព្រះរាជសិទ្ធិនៃព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា ហើយត្រូវធ្វើឡើងនៅពេលប្រជាជាតិប្រឈម មុខនឹងគ្រោះថ្នាក់ ដែលជាទូទៅបណ្ដាល មកពីកាលៈទេសៈសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេសឬគ្រោះអាសន្នបន្ទាន់ចំពោះសុខ ភាពសាធារណៈបណ្ដាលមកពីការឆ្លងរាលដាលនៃជំងឺពេលមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិនិងសណ្ដាប់ធ្នាប់សាធារណៈឬនៅពេលមានគ្រោះ មហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែងឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេសជាដើម។
រដ្ឋមន្ត្រីបញ្ជាក់ទៀតថា-ការដាក់ប្រទេស ជាតិក្នុងភាពអាសន្នចាំបាច់ត្រូវមានមតិឯកភាពកំពូលរបស់ស្ថាប័នជាតិចំនួន ៣គឺ៖ប្រមុខរាជរដ្ឋាភិ បាល,ប្រធានរដ្ឋសភា,ប្រធានព្រឹទ្ធសភា។ លោក ម៉ម ប៊ុននាង ព្រឹទ្ធសមាជិក និងជាអ្នកនាំ ពាក្យព្រឹទ្ធសភា មានប្រសាសន៏បញ្ជាក់ថា- សេច ក្តី ព្រាងច្បាប់នេះគឺជាមូលដ្ឋានគតិយុត្ត ដើម្បីឆ្លើយតប ទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិ និងបរិស្ថាន។ ជាពិសេសក្នុងស្ថានភាពរីករាល ដាលជំងឺកូវីដ១៩ ដែលជាវិបត្តិសកល កាន់តែច្រើន ឡើងក្នុងពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។
សូមបញ្ជាក់ថា រដ្ឋសភាជាតិបានសម័យប្រជុំពេញអង្គកាលពីថ្ងៃទី១០ខែមេសាឆ្នាំ២០២០នេះ បានពិភាក្សានិងអនុម័តគាំទ្រលើសេចក្តីព្រាងច្បាប់"ស្តីពីការគ្រប់គ្រងប្រទេស ជាតិស្ថិតក្នុងភាពអាសន្ន" មានសម្លេងគាំទ្រ១១៥/១១៥ សម្លេង។ សេចក្តីព្រាងច្បាប់នេះ រួមមាន ៥ជំពូកនិង ១២មាត្រា៕
ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ
-Android: play.google.com
-iOS: apps.apple.com/us/app