កីឡាករ​ក្លឹប​ ROMA នៅ​អ៊ីតាលី ស្ម័គ្រ​ចិត្ត​​មិន​​យក​​ប្រាក់​​ឈ្នួល​ព្រោះ​មូលហេតុ​នេះ​

  • 2020-04-20 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​ទាំង​អស់ រួម​ទាំង​លោក Paulo Fonseca ជា​អ្នក​ចាត់ការ​ទូទៅ នឹង​បុគ្គលិក​ក្លឹប​ AS Roma បាន​ព្រមព្រៀង​គ្នា ហើយ​ក៏​បាន​ប្រកាស​ស្ម័គ្រចិត្ត​មិន​យក​ប្រាក់​ឈ្នួលរហូត​ដល់ ៤ ខែ​ព្រោះ​តែ​ចង់​ចូល​រួម​ចំណែក​ទប់​ស្កាត់​កុំ​ឲ្យក្លឹប​​ជួប​បញ្ហា​ហរិញ្ញាវត្ថុ និង​រួម​ចំណែក​ក្នុង​ការ​បរិច្ចាគ​ដល់​អ្នក​រងគ្រោះដោយសារ​វិបត្តិ​វីរុសកូវីដ១៩។ ប្រការ​នេះ​មាន​ន័យ​ថា ប្រធាន​ក្លឹប​ នឹង​មិន​ខ្វល់​ខ្វាយ​រឿង​ប្រាក់​ឈ្នួល​របស់​កីឡាករ​ឡើយរយៈពេល ៤ ខែ​ខាង​មុខ​នេះ​។

ឈុត ១១ នាក់​ដំបូង​របស់​ ROMA
រំឮកផ​ងដែរ​ថា ប្រទេស​អ៊ីុតាលី ហាក់​បាន​ធូរស្រាល​ពី​ករណីស្លាប់​ដោយ​សារ​វីរុស​ខ្លះ​ហើយ។ គិតត្រឹមថ្ងៃទី ២០ ខែ​មេសា ២០២០ ចំនួន​អ្នក​ឆ្លង​ធ្លាក់​មក​ត្រឹមលេខ ៣ បន្ទាប់​ពី​អេស្ប៉ាញ និង​សហរដ្ឋ​អាមេរិក ពោលគឺ​មាន​អ្នកឆ្លង​ ១៧៨ ៩៧២ នាក់(មិនកើនឡើង​) ចំនួន​អ្នក​ស្លាប់ ២៣ ៦៦០ នាក់ និង​កើន​អ្នក​ជាដល់​ ៤៧ ០៥៥ នាក់៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;