Hazard វះកាត់​ក-ជើងដល់​​​អាមេរិក បាន​ជា​សះស្បើយ​មក​វិញហើយ!

  • 2020-04-20 08:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានភាព​ជំងឺ​របស់​ខ្សែប្រយុទ្ធ​បែលហ្សិក Eden Hazard ដែល​បាន​បញ្ចូនទៅ​វះកាត់​ដល់សហរដ្ឋអាមេរិក កាលពី​ខែ​ដើមខែ​មីនា​កន្លងទៅ​ ត្រូវ​បាន​គេ​ដឹង តាមរយៈ​​លោក Roberto Martinez ​ឯណោះវិញ។

Roberto Martinez និង Hazard នៅជម្រើសជាតិ
​គ្រូបង្វឹក​ក្រុមជម្រើសជាតិបែលហ្សិកខាងលើ បាន​និយាយ​ប្រាប់​សារព័ត៌មាន Sky Sport ថា ការវះកាត់កជើងរបស់ Hazard ឥឡូវនេះជាសះស្បើយហើយ។

រំឮកផង​ដែរថា របួស​នេះ​កើត​តាំងពី​ដើម​ខែ​កុម្ភៈ​ម្ល៉េះ គ្រា​ដែល Real Madrid ប៉ះ​នឹង​ Levante ក្រោយពេល​អនុញ្ញាតិ​ឲ្យ Hazard ​ចូល​លេង​លើ​ទីលាន​មិនបានប៉ុន្មានផង។ កាលនោះ Levante ឈ្នះ ១-០ លើ Real Madrid យកបាន ៣ ពិន្ទុ៕

Zinedine Zidane និយាយជាមួយ Hazard ពេលរបួសភ្លាមៗ

វីដេអូ Hazard ពេលលេងទល់នឹង Levante ហើយក៏របួស៖

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;