មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កំពុងស្ថិតក្នុងភាពគ្រោះថ្នាក់ ក្រោយការវះកាត់

  • 2020-04-21 02:21:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចារកម្មអាមេរិក បាន​ក្តាប់ព័ត៌មាន​បានថា ​មេដឹកនាំ​កូរ៉េខាងជើង ​លោក គីម ជុងអ៊ុន ដែលកំពុងប្រឈម​នឹងគ្រោះថ្នាក់ខ្លាំង បន្ទាប់ពី​ការវះកាត់មួយ។ នេះបើយោងតាមមន្រ្តី​អាមេរិក១រូប ដែល​ដកស្រង់​សម្តីដោយ CNN ចុះផ្សាយ​នៅថ្ងៃទី២១ ខែមេសា ឆ្នាំ​២០២០នេះ។

យ៉ាងណាមិញ សារព័ត៌មាននេះ មិនអាច​ស្វែងរក​ប្រភព​បញ្ជាក់​បន្ថែមពីភ្នាក់ងារចារកម្ម CIA, ភ្នាក់ងារសន្តិសុខជាតិ និង​ក្រសួង​ការបរទេសអាមេរិកនោះទេ។

គួរ​ដឹងថា លោក គឹម ជុងអ៊ុន បាន​ចេញមុខ​លើ​សារព័ត៌មាន​ចុងក្រោយ​បំផុត​នៅថ្ងៃទី១១ ខែ​មេសា ឆ្នាំ​២០២០។ ហើយ​អ្វីដែលគួរ​ឱ្យកត់សម្គាល់​នោះ គឺនៅថ្ងៃទី១៥ ខែមេសា ដែលត្រូវជាថ្ងៃបុណ្យដ៏ធំបំផុតរបស់​កូរ៉េខាងជើង ពោលគឺ​ជាថ្ងៃខួបកំណើត​ស្ថាបនិកប្រទេស លោក គីម ជុងអ៊ីល គឺ​លោក គីម ជុងអ៊ុន មិនបាន​បង្ហាញ​ខ្លួនឡើយ។ ការណ៍នេះ គឺធ្វើឱ្យគេមានការសង្ស័យពីស្ថានភាពសុខភាពរបស់លោក។

បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងមួយ បាន​ឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោកបានទទួលការព្យាបាល​ពាក់ព័ន្ធនឹង​ជំងឺ​សរសៃឈាមបេះដូង។

ចំណែក​សារព័ត៌មាន NK ដែល​គ្រប់​គ្រង​ដោយ​ជនជាតិកូរ៉េខាងជើង រត់ចេញពីប្រទេស បាន​អះអាងថា លោក គីម ជុងអ៊ុន បាន​ទទួលការវះកាត់​នៅថ្ងៃទី១២ ខែមេសា នៅមន្ទីរពេទ្យ​មួយកន្លែង​ក្នុងក្រុង Hyangsan៕

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ CNN | nypost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;