Messi រើស​យក Sancho, Mbappe និងកីឡាករ​ជំនាន់​ក្រោយ​មួយឈុត​នេះ​ ល្អហួស

  • 2020-04-21 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Lionel Messi ត្រូវ​បាន​សារព័ត៌មាន​ ជជីក​សួរ​នាំពី ​រលកក្រោយ​ក្នុង​វិស័យ​បាល់ទាត់ តើ​នរណា​ដែល​ម្ចាស់ពាន Ballon d'or ៦ សម័យ​រូប​នេះ ជ្រើស​យក​មក​ដាក់​ក្នុង​តារាង​របស់ខ្លួន?

ក្នុងនោះ​មាន ១៥ នាក់​ដែលជា កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត ក្នុង​ចិត្ត​របស់ Messi ដែល​ពួក​គេ​អាច​បន្ត​វេន​ជា កីឡាករ​លំដាប់​ពិភពលោក​បាន​យូរ​ឆ្នាំទៅមុខទៀតដូចជា៖

រូបតំណាង​
-ខ្សែប្រយុទ្ធ៖ Kylian Mbappé ត្រូវ​បាន Messi សរសើរ​ថា រត់​លឿន​ខ្លាំង​ណាស់។ គេ​ជា​កីឡាករ​បង្កើតឱកាសគ្រោះថ្នាក់​បាន គ្រប់​ពេលដល់​ក្រុម​ដទៃ។
Kylian Mbappé

-ខ្សែប្រយុទ្ធ João Félix ត្រូវ​បាន Messi សរសើរ​ថា ជាកីឡាករ​ម្នាក់ដែល​លេចធ្លោខ្លាំងពេល​ឥឡូវនេះ។

João Félix

-ខ្សែប្រយុទ្ធ៖ Ousmane Dembélé ត្រូវ​បាន Messi សរសើរ​ថា ជាកីឡាករ​ដែល​ប្រឹង​ប្រែង​ខ្លាំង​អំឡុងពេលហ្វឹកហាត់។

Ousmane Dembélé

-ខ្សែប្រយុទ្ធ Luka Jović (ក្លឹប Real Madrid) ត្រូវ​បាន Messi សរសើរ​ថា ជាកីឡាករ​ដែល​ធ្វើ​ឲ្យ​រឿង​ដែល​មិន​អាច​ កើតឡើង អាចកើតឡើងបាន(Magical player) ។

Luka Jović

-ខ្សែបម្រើកណ្ដាល៖ Frankie Dejong ត្រូវ​បាន Messi សរសើរ​ថា គេ​មិនដែលឃើញ​កីឡាករ​ណា បោះបាល់​ឲ្យមិត្តរួមក្រុម​បាន​ល្អ​ដល់ថ្នាក់នេះទេ បើ​មើលនៅត្រឹម​កម្រិតអាយុ​ស្របាលនឹង Dejong (២១ឆ្នាំ)។

Frankie Dejong

-ខ្សែបម្រើស្លាបឆ្វេង Jadon Sancho ត្រូវ​បាន Messi សរសើរ​ថា ជាកីឡាករ​ដែលពូកកែញាក់។ រូបគេប្រើបច្ចេកទេសញាក់ ខ្សែការពារ​ ដោយ​គ្មាន​ញញើត​បន្តិច​ឡើយ។

Jadon Sancho

-ខ្សែបម្រើកណ្ដាល Kai Havertz (ក្លឹប Bayer Leverkusen ) ត្រូវ​បាន Messi សរសើរ​ថា ទីតាំងដែលគេឈរនៅមុខទី ហើយ​បោះបាល់ ឬ​សម្រេចទី ពិតជាកីឡាករ​មានទេពកោសល្យខ្ពស់។

Kai Havertz

-ខ្សែបម្រើ Christian Pulisic (ក្លឹប Chelsea) ត្រូវ​បាន Messi សរសើរ​ថា បច្ចេកទេស Balance បាល់ហើយ​នឹងជើងរបស់គេ ពិតជាមិនធម្មតាទេ។

Christian Pulisic

-ខ្សែបម្រើ Mason Mount (ក្លឹប Chelsea) ត្រូវ​បាន Messi សរសើរ​ថា ពេល​បាន​មើល​ម្នាក់នេះ​លេង Messi ហ៊ាន​និយាយថា នឹង​ក្លាុយជាកីឡាករ​ល្អម្នាក់​របស់ពិភពលោក។

Mason Mount

-ខ្សែការពារ​ Joshua Kimmich ត្រូវ​បាន Messi សរសើរ​ថា ជា​កីឡាករប្រកប​ដោយ​ទេពកោសល្យខ្ពស់ តំណែង​ជាខ្សែការពារ​មែន តែបោះបាល់(assist) ឲ្យមិត្តរួមក្រុម​រកគ្រាប់​បាន​ជាច្រើន។

Joshua Kimmich

-ខ្សែការពារ​ក្លឹប Liverpool (Trent Alexander-Arnold) ត្រូវ​បាន Messi សរសើរ​ថា ជា​កីឡាករប្រកប​ដោយ​ទេពកោសល្យខ្ពស់ដូច Kimmich តំណែង​ជាខ្សែការពារ​មែន តែបោះបាល់(assist) ឲ្យមិត្តរួមក្រុម​រកគ្រាប់​បាន​ជាច្រើន និង​ហ៊ាន​លេង​ដល់​លើតំបន់ប្រយុទ្ធទៀត។

Alexander-Arnold

-ខ្សែការពារ Phil Foden (ក្លឹប Manchester City) ត្រូវ​បាន Messi សរសើរ​ថា ជា​កីឡាករលេង​ក្នុង​តំណែង​ខ្សែការពារ ប្រកប​ដោយ​ទេពកោសល្យខ្ពស់ណាស់ ។

Phil Foden

-ខ្សែ​បម្រើ Houssem Aouar (ក្លឹប Lyon) ត្រូវ​បាន Messi សរសើរ​ថា ជាកីឡាករ​ចិត្តត្រជាក់។ បាល់តែងតែនៅជាប់ជើងគេជានិច្ច ចង់បោះទៅខាងណាក៏បានជាមួយនឹង​បច្ចេកទេសបោះ មិនធម្មតានោះទេ។

Houssem Aouar

-ខ្សែការពារ Benjamin Pavard (ក្លឹប Bayern ) ត្រូវ​បាន Messi សរសើរ​ថា ជាខ្សែការពារ ដែលអាច​ស៊ុត​បញ្ចូល​ទី​ បាន​ល្អ​ឥតខ្ចោះ។

Benjamin Pavard

-ខ្សែការពារ Éder Militão (ក្លឹប Real Madrid) ត្រូវ​បាន Messi សរសើរ​ថា ជា​កីឡាករលេង​ក្នុង​តំណែង​ខ្សែការពារ ប្រកប​ដោយ​ទេពកោសល្យ៕

ចុះអ្នកវិញ តើអ្នកគិតថា មួយឈុតនេះបើលេងជុំគ្នា អាចលើកពាន Champions League បានដែរឬទេ?

ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ

-Android: play.google.com

-iOS: apps.apple.com/us/app

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;