EU យល់ព្រមបង្វែរជំនួយជាង ៦០លានដុល្លារ យកមកជួយការងារបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជា
- 2020-04-21 08:32:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
EU យល់ព្រមបង្វែរជំនួយជាង ៦០លានដុល្លារ យកមកជួយការងារបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជា
ចន្លោះមិនឃើញ
សហភាពអឺរ៉ុប ទើបតែបានអនុម័តអនុញ្ញាតឱ្យបង្វែរហិរញ្ញប្បទានឥតសំណងសរុបចំនួន ៥៦លានអឺរ៉ូ (ជាង ៦០,៦៨លានដុល្លារ) ពីកម្មវិធីកំពុងដំណើរការមួយចំនួនដែលហិរញ្ញប្បទានដោយសហភាពអឺរ៉ុប សម្រាប់យកមកហិរញ្ញប្បទានលើវិស័យគាំពារសង្គមដែលជាការងារអាទិភាព និងបន្ទាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសម្បទាសេដ្ឋកិច្ច-សង្គមឡើងវិញពីវិបត្តិជំងឺកូវីដ១៩។
ការបញ្ជាក់ខាងលើនេះ ធ្វើឡើងដោយលោកស្រី Carmen Moreno ឯអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ក្នុងជំនួបជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ Video Conference កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០។
១. ក្រុមការងារចំពោះកិច្ចគ្រប់គ្រងការផ្គត់ផ្គង់ និងថ្លៃទំនិញយុទ្ធសាស្រ្តក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩។
២. ក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងយន្តការជំនួយសង្គមក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩។
៣. ក្រុមការងារចំពោះកិច្ចរៀបចំគោលនយោបាយថវិកា ហិរញ្ញប្បទាន និងជំនួយសង្គមដើម្បីគ្រប់គ្រងការប្រយុទ្ធនឹងជំងឺកូវីដ១៩
៤. ក្រុមការងារបច្ចេកទេសចម្រុះចំពោះកិច្ចសិក្សារៀបចំដាក់ចេញនូវកញ្ចប់វិធានការខាងរូបិយវត្ថុ និងធនាគារ ដើម្បីគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ និងការ ព្យួរ EBA លើមុខទំនិញមួយចំនួនផងដែរ៕
ទទួលបានព័ត៌មានថ្មីៗ លឿនរហ័សទាន់ចិត្ត កុំភ្លេចទាញយក App Kley Kley ឥឡូវនេះ
-Android: play.google.com
-iOS: apps.apple.com/us/app